ថុល សុភិទិ បង្ហោះសារយ៉ាងមានអត្ថន័យទៅកាន់សង្សារ និងសន្យាថាមិនធ្វើឲ្យនាងខូចចិត្តលើកទីពីរឡើយ ​(មានវីដេអូ)



សិល្ប៖
មហាជនពិតជាបានដឹងខ្លះៗមកហើយ ជុំវិញរឿងរ៉ាវស្នេហារបស់តារាចម្រៀងសំឡេងផ្អែម ដែលមានប្រជាប្រិយភាពខ្លាំងលោក ថុល សុភិទិ ដោយថ្មីៗនេះកំពុងតែមានភាពមិនចុះសម្រុងគ្នា ជាមួយសង្សារព្រោះតែ ភិទិ បានសម្ដែងដោយថើបគ្នាពិតៗជាមួយតួស្រី ដែលសម្ដែងរួមគ្នានោះ ស្របគ្នានេះ ភិទិ ក៏បានលើកឡើងដូច្នេះថា លោកតែងតែរកអ្វីថ្មីសម្រាប់បងប្អូនទាំងអស់គ្នា ឆ្លៀតធ្វើនេះ ធ្វើនោះដើម្បីឲ្យដឹងថា លោកមិនមែនចេះតែច្រៀងតែមួយមុខនោះទេ តែលោកតែងតែរៀនធ្វើអ្វីផ្សេងក្រៅពីច្រៀង ហេតុអ្វីម្នាក់ៗទៅជាអញ្ជឹងទៅវិញ តើវាជាការផឹតក្បត់ ឬក៏ការសម្ដែង ?

បើទោះបីជា ថុល សុភិទិ លើកឡើងបែបនេះក៏ដោយ ប៉ុន្តែសង្សាររបស់លោក ក៏បានបង្ហោះសារដែរថា ចប់ត្រឹមហ្នឹងចុះ ហើយលើកនេះ និយាយមែនធ្វើមែន មិនបានលេងសើចជាមួយទេ យ៉ាងណាមិញអ្នកទាំងពីរទើបតែត្រូវគ្នាកាលពីប៉ុន្មានថ្ងៃកន្លងទៅ បន្ទាប់ពីអន់ចិត្តជាមួយគ្នាច្រើនថ្ងៃ ហើយនៅពេលនេះដែរ ក៏ចាប់មានភាពល្អក់កកជាមួយគ្នាទៀតហើយ ។

នេះហើយជាជីវិតគូគឺតែងតែមានការប៉ះទង្គិចគ្នា មានទាំងសុខ ហើយនិងទុក្ខនៅលាយឡំចូលគ្នា ជាក់ស្ដែងដោយចិត្តជាកូនប្រុស ដែលមានចិត្តស្មោះសរចំពោះគូស្នេហ៍ពិតៗ សុភិទិ ក៏បានបង្ហោះសារជាថ្មីម្ដងទៀតដើម្បីលួងចិត្តឲ្យសង្សារបាត់ខឹងយ៉ាងមានអត្ថន៏យថា “ បងដឹងថាអូនឈឺហើយ ដោយសារបងសន្យាតែធ្វើមិនបាន បងធ្វើដោយសារតួនាទី លើកក្រោយបងសុខចិត្តពិបាកខ្លួនឯងបងមិនឲ្យអូនខូចចិត្តលើកទីពីរឡើយ កុំគិតច្រើនណាមនុស្សល្អរបស់បង ក្ដីស្រលាញ់របស់មនុស្សម្នាក់ៗមិនមែន ផ្អែមល្ហែមរហូតទេ វាតែងតែមាន អាក្រក់ល្អ ស ខ្មៅ គឺត្រូវតែមាន ” ។

 

អត្ថបទដែលជាប់ទាក់ទង