គ្រាន់តែ Peypey Dy បង្ហោះសារនេះភ្លាម មហាជននាំគ្នាលើកឡើងបែបនេះព្រាត ! (មានវីដេអូ)



សិល្ប៖
កាលពីយប់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៣នេះ  Peypey Dy បានបង្ហោះសារមួយដែលធ្វើឲ្យមហាជនជាច្រើនបានពេញចិត្ត និងពាក្យពេចន៍ដែលលោកបានសរសេរនោះថា “ អ្នកមាន online មួយចំនួនឆ្កួតនឹងអំណួតឈ្លោះតែគ្នា អាងទឹកលុយ អាងអីប្តឹង ពិតដូចសម្តែង រស់គ្មានការពិត ” ។

តាមរយៈសារមួយនេះដែរ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ដោយមានអ្នកគាំទ្ររបស់ Peypey Dy ជាច្រើនក៏បានចូលទៅ Comment ថា​ “ Caption ដែលបងស្រលាញ់បំផុតក្នុងឆាកជីវិត ” “ និយាយត្រង់ពេកហើយបងពាក្យដែលខ្ញុំចង់និយាយ ” “ ត្រូវណាស់បង វ់លហ្មងរាល់ថ្ងៃ ជាពិសេសអ្នកលក់ online មួយចំនួន បើថាបានឈ្លោះជាមួយនរណា ព្រួតគ្នា លើកយកមកនិយាយ យកជា View លក់ឡេ ” ។

គួរបញ្ជាក់ផងដែរថា ទាំងនេះជាការលើកឡើង និងយល់ឃើញរបស់លោក Peypey Dy និងអ្នកគាំទ្ររបស់លោក ប៉ុ​ន្តែការពិតបែបណានោះក៏មិនអាចដឹងច្បាស់បានដែរ ថាអ្នកលក់ online​ ណា ដែលរស់ក្នុងការសម្ដែង ឬរស់ក្នុងជីវិតនោះទេ ទុកឲ្យមហាជនជាអ្នកកាត់សេចក្ដីដោយខ្លួនឯងទៅចុះ ៕

 

 

អត្ថបទដែលជាប់ទាក់ទង