ព្រះកាយច័ន្ទ ស្រក់ទឹកភ្នែកក្រោយក្រុម Moon Light ទទួលបានប៊ូតុងមាស

សិល្ប៖ កាលពីរាត្រីថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ មានបេក្ខភាពមួយក្រុមឈ្មោះ Moon Light ដែលមានសមាជិកចំនួន ៥ នាក់ ដែលសុទ្ធតែជាកុមារី ទន់ភ្លន់តែមិនទន់ជ្រាយ កុមារីវ័យក្មេងទាំងនេះពិតជាមានសមត្ថភាពបង្ហាញក្បាច់រាំគួរឲ្យសរសើរ ដែលលើកយកមកប្រកួតក្នុងកម្មវិធី Cambodia’s Got Talent ក្នុងរដូវកាលទី ៣ នេះ ។

តាមរយៈការបង្ហាញក្បាច់រាំរបស់ពួកគេនេះដែរ បានទាក់ទាញចំណាមអារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនា និងគណកម្មការ ឲ្យទះដៃសាទរនៅពេលដែលបានឃើញនូវសមត្ថភាពដែលពួកលគេបានសម្ដែង លើសពីនោះទៀតក្រុម Moon Light របស់កុមារីវ័យក្មេងទាំង ៥ រូបនេះក៏ទទួលបានប៊ូតុងមាសពីគណកម្មការ កុយ ថែមទៀតផង ។

ស្របគ្នានេះកញ្ញា ព្រះកាយច័ន្ទ ដែលជាគ្រូបង្ហាត់បង្រៀនរបស់ក្រុម Moon Light ក៏បានចូលមកអបអរ និយាយទាំងអារម្មណ៍រំភើបលាយលំនិងទឹកភ្នែករៀបរាប់អំពីក្មេងៗថា ពួកគេពិតជាបានខិតខំប្រឹងប្រែងខ្លាំងណាស់ និងមានបំណងប៉ងចង់បានប៊ូតុងមាសត្រឡប់ទៅសាលាវីញទៀតផង ពេលនេះពួគគេធ្វើបានហើយ ។

អត្ថបទដែលជាប់ទាក់ទង