ពិតជាមានមោទកភាពណាស់ ! ក្រោយ ព្រះនាងតូច ជេនណា ប្រកាសថានឹងចូលរួមសម្ដែងក្នុងភាពយន្ត ហូលីវូដ ឆាប់ៗខាងមុខនេះ

នៅព្រឹកថ្ងៃអាទិត្យ ទី ០៣ ខែ កញ្ញា ឆ្នាំ ២០២៣នេះ ទទួលបាននូវដំណឹងដ៏រំភើបរីករាយមួយ ពី ព្រះនាងតូច ជេនណា ដោយទ្រង់បានបង្ហោះសារតាមរយៈគណនីបណ្ដាញសង្គមរបស់ទ្រង់ ដោយបានប្រកាសថាទ្រង់ នឹងមានគម្រោងចាកចេញពីប្រទេសកម្ពុជា ទៅកាន់ទឹកដីអឺរ៉ុប នៅថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២៣ខាងមុខនេះហើយ ។

មូលហេតុដែល ព្រះនាងទ្រង់យាងទៅកាន់ទឹកដីអឺរ៉ុប ដោយទ្រង់ទទួលបានការអញ្ជើងជាផ្លូវការពីក្រុមហ៊ុន ភាពយន្តអន្តរជាតិ Millennium Media សម្រាប់ដំណើរទស្សនកិច្ចមួយ ដោយទៅទស្សនាកន្លែងថតភាពយន្តផ្ទាល់នៅអឺរ៉ុប ព្រមទាំងចូលរួមសម្ដែងក្នុងខ្សែភាពយន្តខ្នាតអន្តរជាតិផងដែរ ។

ជាមួយគ្នានេះដែរ ព្រះនាងតូច ជេនណា ទ្រង់ក៏បានលើកឡើងថា

“ ខ្ញុំសូមអរគុណដល់ លោកផលិតករ Gaël និងជាអ្នកដឹកនាំទទួលបន្ទុកផ្នែកអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ។ កន្លងទៅ លោក ក៏ជាអ្នកគ្រប់គ្រង នៃបវរកញ្ញា Miss Bulgaria 2023 ផងដែរ ហើយខ្ញុំ បានទទួលនូវកិត្តិយសក្នុងការសម្ដែងនៅក្នុងកម្មវិធីនេះ ក្នុងនាមជាភ្ញៀវពិសេស ។ តាមរយៈការងារសិល្បៈរបស់ខ្ញុំមួយនេះ ខ្ញុំប្តេជ្ញាថា នឹងនាំកេរ្តិ៍នាមជាតិខ្មែរ ឲ្យអន្តរជាតិបានស្គាល់កាន់តែច្បាស់នូវកិត្យានុភាពជាតិខ្មែរ វប្បធម៌ខ្មែរដ៏ល្អប្រពៃណី ដែលកំពុងរស់នៅយ៉ាងសុខុមក្នុងយុគសម័យដ៏រីករាយក្រោមការដឹកនាំដ៏ឆ្នើមនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ខ្ញុំសង្ឃឹមថា បងប្អូនខ្មែរទាំងអស់នឹងគាំទ្រខ្ញុំ ”។

អត្ថបទដែលជាប់ទាក់ទង