ពេជ្រ ចរណៃ ចង់ផ្សព្វផ្សាយប្រសាទបុរាណខ្មែរ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តសៀមរាបដិសេធ និងដាក់ការឃ្លាំមើល (មានវីដេអូ)



សិល្ប៖
ពេជ្រ ចរណៃ ជាតារាសម្ដែងមួយរូបដែលមានសម្រស់ស្រស់ស្អាត និងទទួលបានការគាំទ្រជាច្រើនពីសំណាក់មហាជន មិនត្រឹមតែប៉ុណ្ណោះទេ កញ្ញា ក៏ជាកីឡាការិនីគុនល្បុក្កតោមួយរូបផងដែរ ។

ជារឿយៗក៏តែងតែឃើញកញ្ញា ពេជ្រ ចរណៃ សម្ដែងនិងបង្ហាញក្បាច់គុនល្បុក្កតោ តាមរយៈកម្មវិធីនានា និងនៅលើបណ្ដាញសង្គម Facebook ជាដើម ដោយបានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន លើសពីនោះទៅទៀតនៅបច្ចុប្បន្ននេះដែរ កញ្ញា ពេជ្រ ចរណៃ ក៏ជាគ្រូបង្ហាត់គុនល្បុក្កតោមួយរូប និងតែងតែបង្ហាញនូវវប្បធម៌ អរិយធម៌ និងកេរដំណែលរបស់ដូនតាខ្មែរផ្សេងៗទៀតជាច្រើន ។

យ៉ាងណាមិញកាលពីពេលកន្លងទៅនេះ ស្រីស្អាតរូបស្រស់ ពេជ្រ ចរណ៍ បានចេញមកបង្ហោះសារដោយសម្ដែងការតូចចិត្តព្រោះចង់ផ្សព្វផ្សាយប្រសាទបុរាណខ្មែរនៅខេត្តសៀមរាប ប៉ុន្តែត្រូវបានអាជ្ញាធរមិនចេញច្បាប់អនុញ្ញាតឲ្យទេ បើទោះបីជាស្នើសុំចំនួន ១០ ដងរួចមកហើយក៏ដោយ មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងដាក់ការឃ្លាំមើលគ្រប់សកម្មភាពទៀតផង ក្លាចកញ្ញា ថតរូបបង្ហាញក្បាច់គុណល្បុក្កតោជាប់ជាមួយប្រសាទ ៕

អត្ថបទដែលជាប់ទាក់ទង