នៅមិនទាន់ចប់ទេ ! លោក សុះ ម៉ាច ចេញមកទម្លាយរឿង បឺត សំរេច និយាយទាំងញ័រដៃបែបនេះ (មានវីដេអូ)



សិល្ប៖
មហាជនពិតជាបានដឹងក្រាស់ក្រែលរួចមកហើយជុំវិញរឿងរ៉ាវរបស់លោក បឺត សំរេច ដែលបានប្រកាសថាខ្លួនគឺជាដំណក់ឈាមរបស់អធិរាជសំឡេង មាសស៊ីនស៊ីសាមុត ដោយឡែកចំពោះរឿងមួយនេះដែរក៏មានមហាជនខ្លះក៏បានជឿជាក់ថា លោក ពិតជាកូនប្រុសរបស់អធិរាជសំឡេងមាស ស៊ីនស៊ីសាមុត ពិតមែន និងខ្លះទៀតនៅតែមានមន្ទឹលសង្ស័យ ដោយសារតែលោក មិនទាន់បានធ្វើតេស្ត DNA ឲ្យដឹងស ខ្មៅនៅឡើយ ។

យ៉ាងណាមិញនៅថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ ស្រាប់តែលោក សុះ ម៉ាច បានចេញវីដេអូមួយដោយទៅបានជួបផ្ទាស់ជាមួយ ភរិយា និងកូនស្រីរបស់ អធិរាជសំឡេងមាស ស៊ីនស៊ីសាមុត ដោយបានលើកឡើងនិងសាកសួរ កូនស្រីរបស់លោកតា ស៊ីនស៊ីសាមុត ជុំវិញរឿងរ៉ាវដែលលោក បឺត សំរេច ធ្លាប់បាននិយាយថា កូនស្រីបង្កើតតែម្នាក់របស់លោកតា ស៊ីនស៊ីសាមុត បានខលទាក់ទងទាលុយពីលោកចំនួន ២ ម៉ឺនដុល្លារដើម្បីធ្វើតេស្ត DNA ស្របគ្នាដែរស្រាប់តែកូនស្រីរបស់លោកតា ស៊ីនស៊ីមុត ក៏បានបញ្ជាក់ច្បាស់ៗថា គាត់មិនដែលនឹងស្គាល់សូម្បីតែលេខទូរស័ព្ទរបស់ លោក បឺត សំរេច ផង តើឲ្យខលទៅដោយរបៀបណា ។

ជាមួយគ្នានេះដែរលោក សុះ ម៉ាច ក៏បានផ្ដាំផ្ញើរទៅកាន់លោក បឺត សំរេច សូមបញ្ឈប់ត្រឹមនេះទៅចំពោះការ ដែលបង្កើតរឿងរ៉ាវដែលអយុត្តិធម៌ដល់ក្រុមគ្រួសាររបស់ អធិរាជសំឡេងមាស ស៊ីនស៊ីសាមុត តទៅទៀត ៕

អត្ថបទដែលជាប់ទាក់ទង