ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្ដី ហាមប្រាមការប្រើរូបថតវត្ថុបុរាណខ្មែរដើម្បីទាក់ទាញ ក្នុងការលក់ដូរឯកជន
សិល្ប៖ នៅថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹងហាជហាមប្រាមការប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដើម្បីធ្វើការផ្សព្វផ្សាយលក់ដូរវត្ថុសិល្បៈ នៅតាមប្រព័ន្ធបណ្ដាញសង្គម ជូនទៅដល់សាធារណជនឲ្យបានជ្រាបជាព័ត៌មាន ។
ដោយមួយរយៈនេះមន្រ្តីជំនាញបានសង្កេតឃើញថា មានបងប្អូនអាជីវករ និង អ្នកលក់អនឡាញមួយចំនួនបានធ្វើការផ្សេព្វផ្សាយដោយលក់ដូរដូរវត្ថុសិល្បៈ នៅតាមប្រព័ន្ធបណ្ដាញសង្គម Facebook និង Tiktok ជាដើម ដោយបានប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដែលខាងក្រសួងបានបង្ហោះកាលពីពេលកន្លងមក ដើម្បីយករូបភាពទាក់ទាញ សម្រាប់លក់់ដូរវត្ថុសិល្បៈឯកជនរបស់ខ្លួន ។
ការដែលធ្វើបែបនេះគឺពិតជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការ នៃការទាមទាវត្ថុបុរាណមកវិញ និងបាត់បង់ទំនុកចិត្តមកលើរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមក ក្នុងការស្វែងរក និងនាំយកមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស ។
គួរបញ្ជាក់ថា ក្នុងករណីដែល អាជីវករ ឬអ្នកលក់អនឡាញ ណាដែលមិនបញ្ឈប់ជានូវទង្វើមិនស្របច្បាប់នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការចាំចាប់តាមច្បាប់ជាធរមាន ៕