គូស្នេហ៍របស់កញ្ញា ជីមមី ចេញមកប្រត្តិកម្មខ្លាំងៗក្រោយនាងបង្ហោះសារមួយឃ្លានេះ (មានវីដេអូ)
សិល្ប៖កញ្ញា ជីមមី ជាពិធីការិនី និងជាម៉ូដែលមួយរូបដែលមានសម្រស់ស្រស់ស្អាត និងចំណេះដឹងខ្ពស់ មិនត្រឹមតែប៉ុណ្ណោះទេនៅបច្ចុប្បន្ននេះដែរ ពិធីការរិនីរាងខ្ពស់ស្រឡះរូបនេះក៏ជាអ្នកជំនួញវ័យក្មេងមួយរូបផងដែរ ។
ជាមួយគ្នានេះដែរកាលពីថ្ងៃ ៦ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ ត្រូវជាថ្ងៃខួបកំណើតសង្សារ កញ្ញ ជីមមី ដោយនាងក៏បានបង្ហោះសារជូនពរសង្សារក្នុងថ្ងៃខួបកំណើតថា “ រីករាយថ្ងៃកំណើតប្រុសស្អាត បងកើនអាយុមួយឆ្នាំទៀតហើយណា ហើយអូនក៏ស្រលាញ់បងលើសមុនមួយកម្រិតទៀតដែរ បងអើយ ! អូនចង់អរគុណខ្លួនឯងណាស់ដែលភ្នែកមុតជ្រើសរើសតាមស្រលាញ់បង កុំអីអូនមិនស្គាល់អត្ថន័យជីវិតគូបែបនេះទេ ជូនពរឲ្យបងមានស្នាមញញឹម និង ក្តីសុខរហូតណា ។អូនជូនពរខ្លួនឯងឲ្យមានបងនៅក្បែរអូនបែបនេះពេញមួយជីវិតដែរ ” ។
ក្រោយបង្ហោះសារនោះរូចហើយស្រាប់តែសង្សាររបស់កញ្ញា ជីមមី បានចែករំលែកសារនោះព្រមទាំងបានដាក់ Captoin ថា “ អីគេ ! នៅក្បែរពេញមួយជីវិត ? ចុះថ្ងៃមុននិយាយគ្នាថាជួបគ្នា ២- ៣ ជាតិឥឡូវម៉េចក៏កាត់នៅត្រឹមតែមួយជាតិចឹង ? ចឹងជាតិក្រោយអូនប្រុងទៅជួបអាមួយណា? សុំចម្លើយ កញ្ញា ជីមមីម៉េង ” ។