ផ្ទុះវីដេអូអ្នកគ្រូស្អាតម្នាក់ កំពុងបង្រៀនកូនសិស្សធ្វើរឿងនេះ… (មានវីដេអូ)​


កាលពីពេលថ្មីៗនេះបានឃើញគណនី Facebook មួយឈ្មោះថា អ្នកគ្រូ បានបង្ហោះវីដេអូដែលឲ្យកូនសិស្សឡើងអាន និងឃោសនាផលិតផលរបស់ខ្មែរ ក្នុងនោះដែរកូនសិស្សក៏បានឡើងមកខាងមុខក្ដាខៀនម្ដងម្នាក់ៗ ដើម្បីឃោសនាអំពីផលិតផលរៀនៗខ្លួន។

ស្របគ្នានេះដែរឃើញថា សិស្សម្នាក់ៗពិតជាពូកែ និងធ្វើបានល្អណាស់ ដោយពួកគេចេះប្រើពាក្យ និងលើកយកយុត្តិសាស្ត្រដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឲ្យភ្ញៀវមានការចាប់អារម្មណ៍ចង់ទិញ នូវផលិតផលរបស់ពួកគេ ដោយប្រាប់ពីគុណភាពល្អ គ្មានសារធាតុគីមី និងមានការបញ្ចុះតម្លៃជាដើម ។

ថ្វីត្បិតមើលឃើញថា វីដេអូនេះផ្តល់នូវភាពសប្បាយរីករាយ និងផ្តល់សំណើច សម្រាប់អ្នកទស្សនានៅលើបណ្តាញសង្គម និងចាប់អារម្មណ៍ពីសម្រស់អ្នកគ្រូដ៏ស្រស់ស្អាត់ម្នាក់នេះ ប៉ុន្តែបើមើលឲ្យស៊ីជម្រៅនោះ អ្នកគ្រូមិនត្រឹមតែស្អាត គួរឲ្យចាប់អារម្មណ៍នោះទេ ថែមទាំងកំពុងបណ្តុះនូវបំណិនជីវិតដល់កូនសិស្ស ឲ្យចេះរកស៊ី ប្រកបដោយភាពវៃឆ្លាតថែមទៀត ពិតជាល្អណាស់ មិនសរសើរមិនបាន ឆ្លាត ស្អាត និងពូកែ កម្រឃើញ។

គួរបញ្ជាក់ផងដែរថា ជារឿយៗក៏តែងតែឃើញអ្នកគ្រូស្អាតម្នាក់នេះ ចុះទៅជួយក៏ដូចជានាំយកនូវសម្ភារៈសិក្សា និងរបស់ប្រើប្រាស់ផ្សេងៗជាច្រើនទៀត ជួយទៅដល់ក្មេងៗ ដែលរស់នៅតំបន់ដាច់ស្រយាល និងមានជីវភាពខ្វះខាតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង