MC សុខ រ៉ាស៊ី ចេញមួយវីដេអូនេះ ធ្វើឲ្យអ្នកគាំទ្រផ្ទុះសំណើចស្ទើរគ្រប់គ្នា (មានវីដេអូ)

សិល្ប៖ កាលពីពេលថ្មីៗនេះបានឃើញ MC សុខ រ៉ាស៊ី ចេញវីដេអូមួយដែលអង្គុយញ៉ាំអាហារនៅហាងមួយកន្លែង ដោយលោកសម្ដែងញ៉ាំអាហារធ្វើជាលឹបល ៗលើពីនោះទៀតលោកក៏ចាក់ទឹកត្រីច្រឡំស្មានតែទឹកតែ ញ៉ាំទៀតផង នៅត្រង់ចំណុចនេះបានឲ្យមហាជន ផ្ទុះសំណើចជាខ្លាំង និងបានដាក់ Caption លើវីដេអូនោះថា “ កើតមកជាតារាល្បី ពិបាក រកកន្លែងញុំាអីណាស់ ! ”។

តាមរយៈវីដេអូមួយនេះដែរបានធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ និងអស់សំណើចជាខ្លាំង ព្រមបាននាំគ្នាចូលទៅ Comment បែបលេងសើចថា “ មិនសើចមិនបានទេពូអើយ ទប់សំណើចមិនបានទេ ធ្វើម៉េចកើតមកជាប្រុសស្អាតរាងពិបាកបន្តិចហើយ ” “ ពិបាកជាងកាលសម័យកូវីដទៀតពូ ” ។

ពិតណាស់ជារឿយៗក៏តែងតែឃើញលោក សុខ រ៉ាស៊ី បានចេញនូវវីដេអូថ្មីៗប្លែកៗជាច្រើន សម្រាប់មហាជនទស្សនាកម្សាន្ត និងសើចសប្បាយផងដែរ ។

អត្ថបទដែលជាប់ទាក់ទង