អ្នកស្រី ណារី ហែម តួឯកក្នុងរឿង “បក្សីឋានសួគ៌ ” បានទទួលមរណភាពក្នុងវ័យ ៨៦ ឆ្នាំ

សិល្ប៖ អ្នកស្រី ណារី ហែម អតីតតារាភាពយន្តខ្មែរមុនឆ្នាំ ១៩៧៥ បានទទួលមរណភាពនៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ ២០២៣ នៅប្រទេសបារាំង ក្នុងជន្មាយុ ៨៦ឆ្នាំ នេះបើយោងតាមរយៈការជូនដំណឹងនៅលើផេក ចៅ កម្ពុជា ។

តាមរយៈដំណឹងដ៏ក្រៀមក្រំ និងសោកសៅនេះ បានធ្វើឲ្យមហាជន និងសិល្បករ សិល្បៈការិនីខ្មែរជាច្រើនបានចូលរួមសម្ដែងនូវក្ដីសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់វីរៈសិល្បការិនីជើងចាស់គឺលោកស្រី ណារី ហែម ។

គួររំឮកផងដែរថា លោកស្រី ណារី ហែម គឺជាតួឯកនៅក្នុងខ្សែភាពយន្តរឿង “បក្សីឋានសួគ៌ ” ដែលបានផលិតក្នុងឆ្នាំ ១៩៦២ ដោយមានការចូលរួមសម្ដែងពីតារាកិត្តិយសជារូបផងដែរ កាលពីជំនាន់សង្គមរាស្រ្តនិយម ។

អត្ថបទដែលជាប់ទាក់ទង