ស៊ឹម ថៃណា លើកឡើងពីភាពខុសគ្នាពីអ្នកសិល្បៈជំនាន់មុន និងបច្ចុប្បន្ន (មានវីដេអូ )



សិល្ប៖
កាលពីថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៣នេះ ស៊ឹម ថៃណា គឺជាតារាចម្រៀងមួយរូបដែលចាស់វស្សា និងបានកសាងកេរ្តិ៍ឈ្មោះទទួលបានប្រជាប្រិយជាយូរឆ្នាំមកហើយ បានបង្ហោះសារមួយហាក់បីដូចជាសម្ដែងនូវការខកចិត្តចំពោះការរាប់អានគ្នាជាមួយអ្នកនៅក្នុងចង្កោមសិល្បៈរវាងជំនាន់មុន និងបច្ចុប្បន្ន ។

តាមរយៈសារនោះដែរ ស៊ឹម ថៃណា ក៏បានលើកឡើងថា ខ្ញុំសែនសប្បាយចិត្ត ពេលដែលខ្ញុំចូលសិល្បៈកាលជំនាន់ ២០០៣ គឺជាពេលវេលាមួយដែលគ្មានមិត្តភាពនិងការរាប់អាន Fake ( ក្លែងក្លាយ ) គ្មានការច្រណែន គ្មានការបង្អួតសំភារៈនិយម គ្មានការរើសអើងអ្នកល្បីឬមិនល្បី តែសិល្បៈជំនាន់នេះ ២០២៣ …នៅចុងបញ្ចប់នៃសារនេះ ស៊ឹម ថៃណា ក៏បានដាក់ Emoji សើច ។

គួររំឭកផងដែរថា តារាចម្រៀងចាស់វស្សាដែលនៅតែមានប្រជាប្រិយភាព កញ្ញា ស៊ឹម ថៃណា ធ្លាប់ត្រូវបានបុរសម្នាក់ស្រវឹងស្រារួចក៏មកជេរប្រមាថនាងដែលធ្វើឲ្យប៉ះពាល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ កាលពីពេលថ្មីៗកន្លងទៅ ដោយតារាស្រីរូបនេះក៏មិនសំងំនៅស្ងៀមដែរក៏បានចេញមកប្រកាសឲ្យបុគ្គលម្នាក់ ចេញមុខមកសុំទោសជាសាធារណៈទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង