កញ្ញា យ៉ែម ស្រីពេជ្រ បង្ហោះរូបភាពប៉ុន្មានសន្លឹកនេះ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថាដូច Miss Grand រូបនេះព្រាត (មានវីដេអូ )


សិល្ប៖ កាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ កញ្ញា យ៉ែម ស្រីពេជ្រ បានបង្ហោះនូវភាពប៉ុន្មានសន្លឹកដោយគ្រងឈុតពណ៌ស ជាមួយមុខមាត់ស្អាតប្លែក ក៏ស្រាប់តែមានមហាជនបានចូលទៅ Comment នៅក្នុងផុសនោះ ដោយបានសរសើរថា នាងមានរូបសម្រស់ស្រស់ស្អាត និងបានលាន់មាត់ថា ” កញ្ញា យ៉ែម ស្រីពេជ្រ ដូចបវរកញ្ញា ណានូ ” ” មើលអូនអត់ស្គាល់ទេស្មានតែតួថៃ ” ” ប្អូនស្រីស្អាតប្លែក ណាស់ឥឡូវ ” ។

ដោយឡែកនៅក្នុង Comment នោះដែរក៏មានមតិមួយបានលើកឡើង និងបានសួរទៅកាន់ កញ្ញា យ៉ែម ស្រីពេជ្រ ថា ” ស្អាតម្ល៉េះអ្នកអើយ ! ប្រើ App អីគេ ? ” តាមរយៈសំណួរមួយនេះក៏មានអ្នកចុច Emoji សើចផងដែរ ។

គួររំឭកផងថា កញ្ញា យ៉ែម ស្រីពេជ្រ គឺជាពិធីការិនី និងជាតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាពខ្លាំង ដោយជារឿយៗក៏តែងតែឃើញ តារាសម្ដែងស្រីស្អាតរូបនេះ លិចមុខសម្ដែងនៅក្នុងខ្សែភាពយន្តតូចធំនានា ហើយនាងក៏ធ្លាប់បានចូលរួមសម្ដែងនៅក្រៅប្រទេសទៀតផង ពោលកាលពីអំឡុងចុងឆ្នាំ ២០២២ កញ្ញា យ៉ែម ស្រីពេជ្រ បានចូលរួមសម្ដែងក្នុងខ្សែភាពយន្តមួយ របស់ប្រទេសថៃផងដែរ ។

អត្ថបទដែលជាប់ទាក់ទង