ម៉ាដូណា ទ្រាំលែងបានចេញមកបង្ហោះរឿងតារាកំប្លែង ២ នាក់ដែលជំពាក់លុយព្រមមិនសង

សិល្ប៖ ផ្ទុះការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្ដាញសង្គម Facebook នៅរសៀលថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៣ ក្រោយ ម៉ាដូណា បានបង្ហោះសារមួយដែលបង្ហាញអារម្មណ៍ខឹងខ្លាំង និងរៀបរាប់ពីតារាកំប្លែង ២ នាក់ដែលជំពាក់លុយជាង ៤ ម៉ឺនដុល្លារមិនព្រមសង ។

ជាមួយគ្នានេះដែរ ម៉ាដូណា ក៏បានបញ្ជាក់ច្បាស់ៗពីឈ្មោះអ្នកដែលជំពាក់លុយរបស់ខ្លួនដោយក្នុងនោះមានឈ្មោះតារាកំប្លែង ២ នាក់ ដោយម្នាក់គឺជាតារាកំប្លែងឈ្មោះ ខ្ញុង បានជំពាក់លុយ លោកចំនួន ៤៥០០០ ដុល្លារអស់រយៈពេលជាង ២ ឆ្នាំ ហើយដោយសន្យា និងសម្រួលថាសងក្នុងមួយខែ ៥០០ ដុល្លារ ប៉ុន្តែបង់តែ ២ – ៣ ខែបន្ទាប់មកក៏លែងបង់ ។

ដោយតារាកំប្លែងម្នាក់ទៀតលោក ម៉ាដូណា បានបញ្ជាក់នៅក្នុងផុសរបស់លោក ឈ្មោះ ក្អយ ក៏ជំពាក់បំណុល លោក ដែរខ្ទង់៤ម៉ឺនដុល្លារ ។

លោក ម៉ាដូណា ក៏បានឲ្យដឹងដែរថាលោកកំពុងតែរៀបចំឯកសារប្ដឹងទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង