អ្នកគាំទ្រប្រដូចសកម្មភាពរបស់ សុខ សារ៉ាវីតា ជាមួយអតីតបេក្ខនារីប្រឡងកម្មវិធី The Voice ម្នាក់នេះ



សិល្ប៖
មហាជនពិតជាបានជ្រាប់ខ្លះៗរួចមកហើយចំពោះកម្មវិធី ប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ៣ ក៏បានរកឃើញបេក្ខជនដែលមានសមត្ថភាពខ្លាំងៗចំនួន ៤ នាក់ដើម្បីឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃអាទិត្យ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ។

ទន្ទឹមគ្នានេះក៏មានបេក្ខជនចំនួន ៤ រូបផងដែរ ដែលបានចាកចេញពីកម្មវិធីដោយធ្វើឲ្យមហាជនពិតជាស្ដាយ និងមិនចង់ឲ្យពួកគេចាកចេញពីកម្មវិធីនោះទេ តែនេះគឺជាលក្ខខណ្ឌរបស់កម្មវិធី ជាក់ស្ដែងចំពោះបេក្ខនារី សុខ សារ៉ាវីតា ក្រោយមិនបានជួប Vote នឹងត្រូវចាក់ចេញពីកម្មវិធីនោះ ស្រាប់តែមានអ្នកគាំទ្រម្នាក់បានយកវីដេអូសកម្មភាពរបស់ សុខ សារ៉ាវីតា ទាំងការដើរមកឱបគ្រូបង្វឹក និងការលើកដៃសំពះ គឺពិតជាស្រដៀងគ្នាជាមួយ និង អតីតបេក្ខនារីប្រឡងក្នុងកម្មវិធី The Voice រដូវកាលទី ២ កញ្ញា រ៉េត ស៊ូហ្សាណា ខ្លាំងមែនទែន ។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The voice Cambodia រដូវកាលទី ៣ បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ មហាជនក៏កំពុងតែរងចាំមើលយ៉ាងអន្ទះសារផងដែរ ថាតើបេក្ខជន ឬ បេក្ខនារីរូបណាដែលអាចដណ្ដើមពានរង្វាន់បានក្នុងរដូវកាលទី ៣ នេះ ៕

អត្ថបទដែលជាប់ទាក់ទង