ទេព បូព្រឹក្ស ប្តេជ្ញាថាមិនធ្វើឲ្យកម្ពុជាខកចិត្តនោះទេ បើសិនជាផ្ដល់ឱកាសឲ្យថត MV នៅប្រសាទអង្គរវត្ត

សិល្ប៖ កាលពីថ្ងែទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៣ កន្លងទៅអ្នកនាង ទេព បូព្រឹក្ស បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលខ្លាំងក្រោយអ្នកនាងបានបង្ហោះសារមួយដោយរៀបរាប់ថា “ បើសិនជាផ្តល់ឱកាសឲ្យខ្ញុំបានថតMVបទទេវរាជ និង មហានគរនៅប្រាសាទអង្គវត្តបាន ពួកខ្ញុំនឹងមិនធ្វើឲ្យអ្នកទាំងអស់គ្នា ខកបំណងឡើយ ” ។

ត្បិតថាមិនទាន់ដឹងច្បាស់ និងបញ្ជាក់អំពីខ្លឹមសារ នៃការបង្ហោះសារមួយនេះក៏ដោយ ប៉ុន្តែតាមរយៈសារមួយនេះក៏បានធ្វើឲ្យមហាជនជាច្រើន បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង សម្រាប់ការបញ្ចេញមតិរបស់អ្នកនាង ទេព បូព្រឹក្ស នឹងជឿជាក់ថា តារាចម្រៀងទាំងពីរូបគឺលោក ជី ដេវិត និង អ្នកនាង ទេព បូព្រឹក្ស ពិតជាអាចនាំយកនូវអ្វីដែលថ្មី និងមិនធ្វើឲ្យកម្ពុជាខកបំណងដូចអ្វីដែលអ្នកនាងបាននិយាយពិតមែន ។

គួរបញ្ជាក់ផងដែរថា ចំពោះបទចម្រៀងពីរបទដែលមានចំណងជើងថា “ មហានគរ ” និងបទ “ ទេវរាជ ” ពិតជាទទួលបាននូវការចាប់អារមណ្មយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមនាពេលកន្លងមក ហើយអ្នកគាំទ្រក៏រំពឹងថានឹងបានទស្សនា MV បទទាំងនេះផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង