ក្រោយបើកបង្ហាញពីទំនាក់ទំនងស្នេហាបានមួយរយៈពេលនេះ Kai ភ្ជាប់ពាក្យជាមួយគូស្នេហ៍ហើយ (មានវីដេអូ )



សិល្ប៖
មហាជនពិតជាបានជ្រាបខ្លះៗហើយ ជុំវិញរឿងរ៉ាងស្នេហ៍របស់តារាចម្រៀង Origin Song លោក Kai ដែលបានបើកបង្ហាញទំនាក់ទំនងជាស្នេហ៍ជាមួយស្រីស្អាតMonyneath Sindy ដែលភាគច្រើនគេបានស្គាល់នាងក្នុងបណ្ដាញសង្គម Tiktiok ។

ក្រោយបានបើកបង្ហាញពីទំនាក់ទំនងស្នេហាបានមួយរយៈពេល និងបានស្វែងយល់ពីគ្នាបានកាន់តែច្រើនហើយនោះ ដោយពេលនេះដែរ Kai បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគូស្នេហ៍ហើយ នៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ ដោយមានការរៀបចំកម្មមួយយ៉ាងសាមញ្ញជាមួយគ្រួសារសាច់ញត្តិបងប្អូនទាំងសងខាង នេះបើយោងតាមរយៈការបង្ហោះលើបណ្ដាញសង្គម Facebook របស់ប្អូនស្រីតារាចម្រៀងលោក Kai  ពីទដ្ឋិភាពនៃកម្មវិធីភ្ជាប់ពាក្យរបស់បងប្រុសដោយបានភ្ជាប់មកជាមួយសារថា ” កម្មវិធីភ្ជាប់ពាក្យបងប្រុស “។

តាមរយៈការបង្ហោះរូបភាពនៃកម្មវិធីភ្ជាប់ពាក្យរបស់ Kai និង Monyneath Sindy នេះដែរក៏មានអ្នកគាំទ្រជាច្រើនបានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងអបអរសារទេរដល់ Idol របស់ខ្លួនផងដែរ ។

អត្ថបទដែលជាប់ទាក់ទង