អ្នកនាង សឿ សុធារ៉ា មានចិត្តជ្រះថ្លាបួសជាដូនជីរយៈពេល១៥ថ្ងៃនារដូវភ្ជុំបិណ្ឌនេះ !
សិល្ប៖ អ្នកនាង សឿ សុធារ៉ា មានចិត្តជ្រះថ្លា និងបានសម្រេចបួសជាដូនជីរយៈពេល១៥ថ្ងៃ ចាប់ផ្តើមពីបិណ្ឌ១ រហូតដល់ភ្ជុំបិណ្ឌធំតែម្តង នៅរដូវបុណ្យភ្ជុំបិណ្ឌ នៅក្នុងវត្តវិហារត្រាញ់ ដើម្បីឧទ្ទិសផលបុណ្យទៅកាន់ម្តាយដែលទទួលមរណភាព និងជម្រះនូវកម្មពារទាំងឡាយ ដែលនាងបានជួបប្រទះនាពេលកន្លងមក ។
ជាមួយគ្នានេះដែរអ្នកនាង សឿ សុធារ៉ា ក៏បានបញ្ជាក់ថា «អំឡុងពេលនេះ អ្នកនាងពិតជាមានសេចក្តីជ្រះថ្លា ដោយរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ អ្នកនាងសម្រេចចិត្តបួស និងគ្រងសម្លៀកបំពាក់ជាដូនជីរយៈពេល១៥ថ្ងៃ ដោយខុសពីប្លែកឆ្នាំមុនៗ ដែលអ្នកនាងតែស្លៀកសំម្លៀកបំពាក់ជាហូលផាភួង និងអាវប៉ាក់ខ្មែរ ទៅធ្វើបុណ្យនៅវត្ត»។
គួរំឮកផងដែរថាអ្នកនាង សឿ សុធារ៉ា ធ្លាប់បានឆ្លងកាត់នូវរឿងលំបាកៗជាច្រើនផ្ទួនៗគ្នា ដោយត្រូវបានកូនតុងទីនបោកមិនព្រមបង់លុយឲ្យ ទើបអ្នកនាងសម្រេចចិត្តលក់ទ្រព្យសងគេ ស្ទើរគ្មានសល់អ្វីសូម្បីតែផ្ទះអ្នកនាងរស់នៅរាល់ថ្ងៃ រហូតដល់អ្នកម្ដាយបានទទួលមរណភាព ក៏មិនមានលុយសម្រាប់ធ្វើបុណ្យឲ្យអ្នកម្ដាយថែមទៀត ប៉ុន្តែក៏សំណាងល្អដែលមានសិល្បករ សិល្បការិនី ដែលធ្លាប់រួមការងារជាមួយគ្នា និងអ្នកដែលស្គាល់បានជួយជ្រុមជ្រែញ និងបានធ្វើពិធីបុណ្យអ្នកម្ដាយដោយចប់សព្វគ្រប់ ។