ដំបូងមហាជនគ្រាន់តែដាក់ការសង្ស័យ តែពេលនេះច្បាស់ហើយ ថែមលាន់មាត់ថា The Voice ជួបស្នេហ៍ Season នេះអែមមែនទែន ថែមទៀតផង

សិល្ប ៖ អតីតបេក្ខភាពប្រឡងចម្រៀង The Voice Cambodia រដូវកាលទី ៣ ពីរូបគឺបេក្ខនារី សុខ សារ៉ាវីតា និង បេក្ខជន នាង សម្បត្តិ ធ្លាប់ត្រូវបានមហាជនដាក់ការសង្ស័យថា មានទំនាក់ទំនងស្និទ្ធស្នាលលើសពីមិត្តភត្តិប្រឡងចម្រៀងជាមួយគ្នា ព្រោះជារឿយៗតែងតែឃើញអ្នកទាំងពីរញ៉េះញ៉ោះគ្នាប្លែកៗខុសពីធម្មតា ។

ជាមួយគ្នាដែរ បើទោះបីជាលេចឮនូវពាក្យទាំងនេះក្ដី ក៏មិនឃើញអ្នកទាំងចេញមកប្រតិ្តកម្មអ្វីនោះទេ ដោយឡែក នៅពេលថ្មីៗនេះដែរ ស្រាប់ឃើញស្រីស្អាត ប្រុសសង្ហារ ទាំងពីរនាក់បានថត ឈុតបុរាណជាមួយគ្នាព្រមទាំងដាក់ Caption បែបផ្អែមល្ហែមជាមួយគ្នាទៀតផង ។

ក្រោយបានឃើញ Idol ទាំងពីរផ្អែមល្ហែមជាមួយគ្នាបែបនេះ អ្នកគាំទ្រក៏បាននាំគ្នាសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងអបអរសារទរដល់នាក់ពីរ ព្រមទាំងពោលពាក្យថាពិតជាសមគ្នាខ្លាំងណាស់ លើសពីនោះទៀតលោក ណុប ប៉ាយ៉ារឹទ្ធ ក៏បានចូលទៅ Comment ក្នុងផុសរបស់ សុខ សារ៉ាវីតា បែបលេងសើចថា “ កូនប្រសារ daddy អត់យកថ្លៃទឹកដោះទេ ” ទន្ទឹមគ្នានេះ សារ៉ាវីតា ក៏បានឆ្លើយតបវិញថា “ ព្រម តែកូនសុំតែថ្លៃការទេ ប៉ាៗ ” ។

គួររំឭកផងដែរថា ទាំងសុខ សារ៉ាវីតា និង នាង សម្បត្តិ គឺជាអតីតបេក្ខភាពប្រឡងចម្រៀង The Voice Cambodia រដូវកាលទី ៣ ជាមួយគ្នា ហើយនាក់ទាំងពីរក៏បានជួបត្រឹមតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នាថែមទៀត គ្រាន់តែនៅក្រុមខុសគ្នាតែប៉ុណ្ណោះ ដូច្នេះហើយបានជាមហាជនលាន់មាត់ថា The Voice ជួបស្នេហ៍បែបនេះ ។

អត្ថបទដែលជាប់ទាក់ទង