នោះឥណ្ឌាលេងធ្ងន់ហើយ! បញ្ជាឱ្យបណ្តាញសង្គមយក្សទាំង៣នេះ លុបមាតិកាបំពានផ្លូវភេទលើកុមារជាបន្ទាន់…

ថ្មីៗនេះរដ្ឋាភិបាលប្រទេសឥណ្ឌាបានបញ្ជាក់ទៅកាន់ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមយកចំនួន ៣ រួមមានក្រុមហ៊ុន X (ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter), YouTube និង Telegram លុបបំបាត់រាល់ខ្លឹមសារណាដែលជាប់ទាក់ទងជាមួយនឹងការរំលោភបំពានផ្លូវភេទលើកុមារជាបន្ទាន់។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ។

រដ្ឋាភិបាលប្រទេសឥណ្ឌាក៏បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើបណ្តាញផ្សព្វផ្សាយសង្គមទាំងនេះមិនព្រមអនុវត្តតាមការស្នើនោះ គឺនឹងត្រូវបានដកហូតការការពារពីការទទួលខុសត្រូវតាមផ្លូវច្បាប់ ឬអាចនឹងបញ្ឈប់ដំណើរការកម្មវិធីទាំងពីខាងលើនោះ តែម្តង។

គួររំឭកថា សេចក្តីជូនដំណឹងនេះត្រូវបានផ្ញើដោយក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាន (MEITY) របស់រដ្ឋាភិបាលឥណ្ឌា ដោយបានសង្កត់ធ្ងន់ទៅលើបណ្តាញសង្គម X, YouTube និង Telegram ដែលតម្រូវឱ្យដកចេញនូវខ្លឹមសារទាំងនោះភ្លាមៗ ប្រសិនបើរកឃើញថា មានជាប់ពាក់ព័ន្ធនឹងករណីរំលោភបំពានផ្លូវភេទលើកុមារ៕

អត្ថបទដែលជាប់ទាក់ទង