សំណាង អេលីណា មិនបាននៅកម្មវិធីបុណ្យបិណ្ឌឆ្នាំ ២០២៣ នេះទេ ព្រោះត្រូវឡើងយន្តហោះទៅប្រកួតនៅជប៉ុន

សិល្ប៖ សំណាង អេលីណា ធ្វើដំណើរចេញទៅប្រកួតនៅប្រទេសនៅជប៉ុន ក្នុងកម្មវិធី Miss International 2023 កាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៣ កន្លងទៅ ដោយមិនបាននូវចូលរួមពិធីបុណ្យភ្ជុំនៅក្នុងស្រុកនោះទេ ចំពោះការងារដំណើរនេះផងដែរក៏ឃើញថាមាន អ្នកគាំទ្រជាច្រើនបានទៅជួយលើកទឹកចិត្តដល់កញ្ញា ។

ជាមួយគ្នានេះដែរ សំណាង អេលីណា ក៏បានបង្ហាញនូវអារម្មណ៍សប្បាយ និងរីករាយយ៉ាងខ្លាំងក្រោយ ដែលមានឱកាសអាចទៅប្រកួតជាលើកទី ២ ព្រមទាំងបានលើកឡើងថា “ វាជារឿងដែលមិននឹកស្មានសោះថា នាងខ្ញុំអាចតំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតម្ដងទៀតនៅលើឆាកអន្តរជាតិ”។

បើទោះបីជា សំណាង អេលីណា នាងមានរបួសនៅជើងបន្តិចបន្ទួចក៍ដោយ ក៏ស្រីស្អាតរូបនេះនៅតែតស៊ូ មិនព្រមចុះចាញ់ដែរ ដើម្បីកម្ពុជាក្នុងការប្រកួត Miss International 2023 នៅប្រទេសជប៉ុន ៕

 

អត្ថបទដែលជាប់ទាក់ទង