ពិតជាអធិកអធម្មណាស់ ! កម្មវិធីក្បួនដង្ហែ បវរកញ្ញា ស្រុកស្រែ ខេត្តសៀមរាប ក្នុងឃុំព្រះដាក់ មានការទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ខ្លាំង

សិល្ប៖ ក្រោយបានរកឃើញម្ចាស់ជ័យលាភីបវរកញ្ញាស្រុកស្រែខេត្តសៀមរាប រួចហើយ ក៏មានការរៀបចំក្បួនដង្ហែមួយយ៉ាងអធិកអធម្មសម្រាប់អបអរសាទរ ដល់ម្ចាស់ជ័យលាភី ដោយមានទាំងអ្នករាំឆៃយ៉ាំ និងរាំធុងបាស តាមដងផ្លូវទៅកាន់ឃុំព្រះដាក់ និងមានអ្នកចូលរួមក្នុងក្បួនដង្ហែនោះជាច្រើន ព្រមទាំងមានការស្លៀកសម្លៀកបំពាក់បែបបុរាណ ដើម្បីឲ្យសមស្របជាមួយកម្មវិធី ក៏ដូចជាជួយលើកស្ទួយទៅដល់សម្លៀកបំពាក់របស់ខ្មែរផងដែរ ។

ជាមួយគ្នានេះដែរ ខាងក្រុមប្រឹក្សាឃុំព្រះដាក់ បានទទួលស្វាគមន៍ និងអបអរសាទរ ដល់ បវរកញ្ញា ស្រុកស្រែ ប្រចាំខេត្តសៀមរាប ដែលទទួលបានជ័យលាភីលេខ ១ ពេញ ឃុនរាម ដែលមានស្រុកកំណើតនៅភូមិ ថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រមទាំងបានសម្ដែងនូវការអរគុណដល់ បវរកញ្ញា ពេញ ឃុនរាម ដែលបានធ្វើឲ្យឃុំមានការីកចម្រើន និងមានស្នាដៃល្អកាន់តែប្រសើរ ជាបន្តបន្ទាប់ ។

ពិតណាស់ចំពោះវិស័យបរវកញ្ញា នៅកម្ពុជា នាពេលបច្ចុប្បន្នកំពុងតែមានការរីកចម្រើនខ្លាំង គួរឲ្យកត់សម្គាល់ ព្រមទាំងទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំងពីសំណាក់ប្រជាជនកម្ពុជា  ខណៈបច្ចុប្បន្នមានចំនួន ២ ខេត្តហើយ ដែលបានរៀបចំការប្រកួតបរវកញ្ញនេះ គឺខេត្ត សៀមរាប និង ខេត្តបាត់ដំបង ។

អត្ថបទដែលជាប់ទាក់ទង