កញ្ញា ណូម័រ ចេញមកបញ្ជាក់ច្បាស់ៗហើយ អំពីរូបថតមួយសន្លឹកនោះ ដើម្បីកុំឲ្យមហាជនមានការយល់ច្រឡំបន្តទៀត
សិល្ប៖ ក្រោយបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាជន ចំពោះរូបដែលកញ្ញាបង្ហោះជាមួយលោក ប៊ុក សីហានិងមានអ្នកគាំទ្របានចោទជាសំណួរទៅកាន់កញ្ញាថា ” តើ ប៊ុត សីហា បានចេញពីឃុំវិញហើយឬ ? ” និង ” តើរូបភាពនេះថតនៅពេលថ្មីៗនេះ ឬយ៉ាងណា?” ។
ខណៈពេលនេះ ពិធីការិនី និងជាតារាសម្ដែងកញ្ញា ណូម័រ បានចេញមកបញ្ជាក់ច្បាស់ៗហើយចំពោះរឿងដែលបង្ហោះរូបជាមួយលោក ប៊ុក សីហា កាលពីថ្ងៃទី ២៣ខែ តុលា ឆ្នាំ ២០២៣ កន្លងទៅ ដោយរូបមួយសន្លឹកនេះដែរ បានថតកាលពីប៉ុន្មានខែមុន ហើយក្រុមការងារទើបតែផ្ញើឲ្យ កញ្ញាគ្រាន់តែបង្ហោះទុកជាអនុស្សាវរីយតែប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា លោក ប៊ុត សីហាត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួនកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៣នេះ ស្ថិតនៅក្នុងភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។