ការពិតតារាសម្ដែង ឡៅ បញ្ញា ធ្លាប់បានចូលហាត់គុនតាំងពីអាយុ ១១ ឆ្នាំមកម្ល៉េះ !



សិល្ប៖
តារាសម្ដែងលោក ឡៅ បញ្ញា នៅមួយរយៈនេះឃើញថាលោក ពិតមមាញឹកជាខ្លាំងនៅក្នុងការងារសិល្បៈ និងក្ដោបបានដំណែងជាតួអង្គនៅក្នុងរឿងភាគជាច្រើនទាំងរឿងបុរាណ និងរឿងសម័យ
ចំពោះតួអង្គដែលលោកត្រូវសម្ដែងភាគច្រើន ជាតួអ្នកវាយតប់ អ្នកប្រយុទ្ធ និងបង្ហាញក្បាច់គុន ជាដើម ​។

ពិតណាស់តារាសម្តែង ដែលមានរាងខ្ពស់មាឌមាំរូបនេះ គឺមានទេពកោសល្យ និងមានជំនាញស្រាប់ហើយ ចំពោះការសម្ដែងដែលធ្វើជាតួអង្គប្រយុទ្ធបែបនេះ ព្រោះថានៅអាយុ ១១ ឆ្នាំ លោកបានចូលហាត់តៃក្វាន់ដូ អាយុ ១៣ឆ្នាំ លោកបានចូលហាត់ប្រដាល់ និងនៅអាយុ ១៥ ឆ្នាំ លោកបានចូលហាត់គុនល្បុក្កតោនៅភូមិវប្បធម៌ ក្នុងខេត្តសៀបរាម ។​

បន្ទាប់ពីរៀនគុនបានប្រមាណជា ១ ឆ្នាំ ឡៅ បញ្ញា ក៏បានចូលធ្វើជាអ្នកសម្ដែងគុននៅមហោស្រពអាណាចក្រអង្គរ អស់រយៈពេល ៣ ឆ្នាំ ទើបលោកសម្រេចចិត្តចូលប្រឡូកក្នុងកម្មវិធីប្រកួតសម្រស់ ហើយលោកក៏បាន​ក្ដោបបានដំណែងជាម្ចាស់ជ័យលោភី Mister Suprantional Cambodia 2022  និងទទួលបានប្រជាប្រិយភាពមកដល់បច្ចុប្បន្នផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង