លោកជំទាវ ហ៊ុន ស៊ីណាត បញ្ជាក់ច្បាស់ៗអំពី សិរីមង្គលពិធីចូលចែចូវលោកស្រី ទ្រី ដាណា មិនមែនក្លែងក្លាយនោះទេ



សិល្ប៖
នៅព្រឹកថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងចំពោះកម្មវិធី​ភ្ជាប់ពាក្យរបស់ លោកស្រី ទ្រីដាណា ជាមួយបុរសដែលមានរាងខ្ពស់សង្ហារម្នាក់នេះ ដែលមិនមែនជាលោក សេង មង្គល ដូចដែលមហាជនធ្លាប់បានសស្ស័យនោះទេ ។

ជាមួយគ្នានេះ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងភ្ជាប់មកជាមួយ Captionដោយបញ្ជាក់ច្បាស់ៗថា ” សិរីមង្គលពិធីចូលចែចូវ កូនប្រុស រស់ រាជ្ជសាល និងកូនស្រី ទ្រី ដាណា ថ្ងៃនេះបញ្ចេញឲ្យច្បាស់មិនមែនក្លែងក្លាយទេបងប្អូន ។

ក្រោយទទួលបាននូវដំណឹងមួយនេះហើយក៏មានមហាជន និង អ្នកដែលស្រលាញ់ចូលចិត្តលោកស្រី ទ្រី ដាណា ជាច្រើនបានសម្ដែងនូវអារម្មណ៍រំភើប និងជូនពរលោកស្រីឲ្យមានសុភមង្គលថែមទៀតផង ៕​

អត្ថបទដែលជាប់ទាក់ទង