ជា វណ្ណារិទ្ធ សរសើរឆន្ទៈ G-Devith ទោះជួបព្យុះភ្លៀងច្រើនប៉ុណ្ណាក៏នៅតែមិនបោះបង់



សិល្ប៖
ពិធីករ និងជាតារាសម្ដែងលោក ជា វណ្ណារិទ្ធ បាន​ចេញ​មកសរសើរ​ ចំពោះ​ទឹកចិត្ត និងឆន្ទៈ​របស់​តារា​រ៉េប​ G-Devith ក្រោយបានឆ្លង​កាត់ព្យុះភ្លៀង​ជា​ច្រើនពិតមែន ប៉ុន្តែមិនបោះបង់ក្តី​ស្រមៃ​របស់ខ្លួន ។

ជាមួយគ្នានោះ ​លោក ជា វណ្ណារិទ្ធ ក៏បាន​ចាត់ទុកថា​តារាចម្រៀង​រ៉េប G-Devith គឺ​ជា​តារាខ្មែរ​មួយរូបដែលជួបរឿងរ៉ាវ​ច្រើន​ជាង​​គេ​ ប៉ុន្តែលោក​នៅ​តែ​ស៊ូ ​និងជំនះរាល់បញ្ហាទាំងនោះ មិនបោះបង់ដើម្បីសម្រេចក្តី​ស្រមៃ​ និងដើរតាមឆន្ទៈខ្លួ​នឯង លោក ជា វណ្ណារិទ្ធ ក៏បានបន្តទៀតថា​បើទោះ​បីជាយ៉ាង​ណាក៏ ដេវីត​ នៅតែ​តស៊ូ​ជម្នះ​ដើម្បីក្តី​ស្រមៃ​​គ្រួសារ ​និង​អ្នកគាំទ្រមិនមែន​គាត់​មិន​ចេះឈឺ​ មិន​ចេះ​យំ​ទេ​ តែគាត់​​សុខ​ចិត្តលាក់​ទុក​ក្នុង​ចិត្ត​ហើយ​មក​បន្ធូរ​អារម្មណ៍​តាម​បទចម្រៀង​ សូម​កោត​សរសើរ​ដោយ​ស្មោះ​ ២១ បទ​មិន​មែនធម្មតា​ទេ​ You are the Best ។

គួររំឮកថា តារារ៉េប G-Devith បាន​បង្ហាញ​វត្តមាន​ច្រៀង​ និង​សម្តែង​នៅ​លើឆាក​នៃកម្មវិធីដ៏​ធំមួយ​នៅទីធ្លាOCICក្នុងទឹកដី​ខណ្ឌជ្រោ​ចង្វារ​ដែល​មានអ្នកគាំទ្រ​ជា​ច្រើន​ចូលរួមទស្សនា​ចាប់​ពីវេលា​ម៉ោង ២រសៀល​រហូតដល់ម៉ោង ១២យប់កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លង​ទៅ ៕

អត្ថបទដែលជាប់ទាក់ទង