ពិតជាល្អណាស់ ! លោក ដួង សុខគា និងក្រុមទេសចរណ៍បរិស្ថានចូលរួមកម្សាន្តលំហែ និង រើសសំរាមសម្អាតនៅភ្នំគិរីរម្យ



សិល្ប៖
នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ លោក ដួង សុខគា បានបង្ហោះរូបភាពមួយសន្លឹក និងភ្ជាប់មកជាមួយ​ Caption នៅលើរូបភាពនោះថា ” ឈប់ចោលសំរាមផ្តេសផ្ដាស ” បន្ថែមពីនោះលោកក៏បានឲ្យដឹងថា នៅថ្ងៃទី ១​ និង ២ខែធ្នូ ២០២៣ ខាងមុខនេះក្រុមទេសចរបរិស្ថាន សូមគោរពអញ្ជើញបងប្អូនទៅចូលរួមកម្សាន្តលំហែនៅលើភ្នំគិរីរម្យ និង រើសសំរាមសម្អាតតំបន់ទេសចរនេះ ជុំគ្នា
លើសពីននោះទៀតក៏មានការនាំយកនូវ ភ្លេងបុរាណខ្មែរ យកទៅលេងនិងច្រៀង អាចជាបទ យីកេ អាយ៉ៃ ប្រពៃណីប្រជាប្រិយ និង ចាប៉ី សប្បាយៗផងដែរ ។

សម្រាប់កម្មវិធីដែលនឹង ប្រព្រឹត្តទៅចំនួនពីរថ្ងៃនេះរួមមាន ៖
– ថ្ងៃទី១ ខែធ្នូ ទៅសម្រាកលំហែលើភ្នំគិរីរម្យ (លក្ខណៈឯកជន)
-ថ្ងៃទី២ ខែឆ្នាំដដែល ហូបអាហារ និងរើសសំរាមជុំគ្នា ។

គួរបញ្ជាក់ផងដែរថា បាយទឹក និង សម្ភារៈរើសសំរាម អង្គការ GIZ Cambodia ជាអ្នកឧបត្ថម្ភ មានទាំងរថយន្តចំនួន ១២ កៅអីមួយ
សម្រាប់ជូនបងប្អូនដែល មិនចង់ធ្វើដំណើរទៅមកដោយប្រើមធ្យោបាយផ្ទាល់ខ្លួន ហើយរថយន្ត នឹងចេញដំណើរនៅព្រឹកថ្ងៃទី ២ ខែធ្នូ លុះដល់ពេលល្ងាច
នឹងត្រឡប់មកភ្នំពេញវិញ ។

បើបងប្អូនចាប់អារម្មណ៍ចង់រួមអាចទំនាក់ទនងទៅកាន់ លោក ថន សម័យ តាមរយៈលេខឡេក្រាមខាងលើនេះ 0718898511/ 095 369 005 ហើយចំពោះការឈប់ទទួលសមាជិក
គឺគិតត្រឹមថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះសម្រាប់ជើងទី ១ ” រួមគ្នាដើម្បីបរិស្ថានស្រុកយើង កិត្តិយសជាតិយើង! “៕

អត្ថបទដែលជាប់ទាក់ទង