ង៉ែត សុវណ្ណ​លី​តា ​ត្រៀមដាក់​ពាក្យប.ណ្តឹង​ ក្រោយមានជនអ.នាមិ.ក​យក​រូប​នាង​ដាក់​ចូល​ក្នុង​គ្រុបមួយនេះ



សិល្ប៖
តារា​សម្តែង​ជើង​ចាស់​អ្នក​នាង ង៉ែត សុវណ្ណ​លី​តា បាន​រៀបចំ​ឯកសារ​តាម​ផ្លូវច្បាប់​មួយ ដើម្បី​ដាក់​ពាក្យបណ្តឹង​ប្តឹង​ជនអនាមិក​ដែល​យក​រូបភាពនិង​លេខ​ទូរស័ព្ទ​របស់​នាង​ដាក់​ចូល​ក្នុង​គ្រុប​តេ​ឡេ​ក្រាម (​អា​.​សអា​.​ភា​.​ស​) មួយ ខណៈ​ពេល​ដែល​អ្នក​នាង​មិន​បានដឹង​ខ្លួន​អ្វី​ទាំងអស់ ។

ជាមួយនឹង​រូបភាព​នៃ​សកម្មភាព​ទាំង​អស់នោះ អ្នក​នាង​ក៏​បាន​ភ្ជាប់​ជាមួយ​សារ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា«​បើ​មិន​មាន​គេ​ប្រាប់​ទេ ប្រហែលជា​ខ្ញុំ​មិនដឹង​ខ្លួនឯង​សោះ​ថា មាន​រូប​នៅ​គ្រុប​លក់​… ខ្ញុំ​សូម​មេត្តា​ផង​ចុះ ខ្ញុំ​មិន​ដែល​ធ្វើ​អាក្រក់​ដាក់​អ្នក​ណា​ទេ សូម​កុំមក​បំផ្លាញ​កេរ្តិ៍ឈ្មោះនិង​សេចក្ដី​ថ្លៃ​ថ្លូ​របស់ខ្ញុំ​អី ។ សូមកុំ​យក​រូ​ក​ខ្ញុំ​ទៅ​ធ្វើ​ជា​អាជីវកម្ម​របស់​អ្នក​អី សូម​ជួយ​លុប​រូប​ខ្ញុំ​ចេញ​ឲ្យអស់​ផង បើ​មិន​ចឹ​ង​ទេ ខ្ញុំ​នឹង​ធ្វើ​ទៅ​តាម​ផ្លូវច្បាប់​ហើយឆ្ងាញ់​ត្រង់​យក​រូប​ខ្ញុំ​ទៅ​កាត់​.​ត​ទៀត អាណិត​ផង លោក​ម្ចាស់​អើយ បងប្អូន​ជួយ​ស៊ែ​ឲ្យពួក​វា​ឃើញ​ផង កុំឲ្យ​វា​ភ្លើ​ចឹ​ង »​។

ចំពោះករណី​នេះ អាច​កើត​មាន​ឡើង​បាន ដោយសារមាន​ជន​ណា​ម្នាក់​ចង់​ធ្វើបាប​មក​លើ​រូប​នាង ដោយ​ជន​នោះ​បាន​យក​រូបភាព​អ្នក​នាង​ហាត់ប្រាណ​កាលពី​២​ឆ្នាំ​មុន​យក​ទៅ​កាត់​.​ត រួច​យក​រូបភាព​នាង​ដែល​ថត​ថ្មី​ៗ​យក​ទៅ​ដាក់​ក្នុង​ប្រូ​ហ្វា​ល់​ទៀត​ផង​ ៕​

អត្ថបទដែលជាប់ទាក់ទង