ស្រីអ៊ីត បញ្ជាក់ច្បាស់ៗបែបនេះ ក្រោយផ្ទុះវីដេអូ នាយ ចឺម ផ្អែមល្ហែមជាមួយសង្សារចាស់



សិល្ប៖
ជុំវិញរឿងរ៉ាវស្នេហារបស់តារាចម្រៀង នាយចឺម និង អ្នកមេម៉ាយសាច់សខ្ចី សេង សុឃីម បានចែកផ្លូវគ្នារយៈពេលជាង ១ ឆ្នាំមកហើយ ដោយអតីតគូសេ្នហ៍ទាំងពីរបានប្រកាសថាដើរដល់ផ្លូវបំបែក និងចែកផ្លូវគ្នាកាលពីពាក់កណ្ដាលឆ្នាំ ២០២២ កន្លងទៅ ។

ដោយឡែកស្រាប់តែនៅពេលថ្មីៗនេះវិញ រឿងវ៉ាវស្នេហារបស់អ្នកទាំងពីរ បានធ្វើឲ្យមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាថ្មី ក្រោយបានឃើញវីដេអូមួយដែលបង្ហោះដោយអ្នកនាង សេង សុឃីម ជាសកម្មភាពរបស់អ្នកនាង និងនាយចឺម ច្រៀងឆ្លើយឆ្លងរួមគ្នាយ៉ាងផ្អែមល្ហែម ធ្វើឲ្យមហាជនអ្នកគាំទ្របានគិតថានាក់ទាំងពីរបានត្រូវគ្នាវិញថែមទៀត ។

ក្រោយបានឃើញនូវវីដេអូមួយនេះ ដែលកំពុងតែផ្ទុះនៅលើបណ្ដាញសង្គមនោះ ស្រាប់តែតារាកំប្លែងអ្នកនាង ស្រីអ៊ីត ដែលត្រូវជាមីងរបស់ នាយចឺម ក៏បានបង្ហោះសារមួយដោយបកស្រាយជុំវិញរឿងរ៉ាវស្នេហារបស់តារាចម្រៀង នាយចឺម និង អ្នកមេម៉ាយសាច់សខ្ចី សេង សុឃីម ដើម្បីកុំមានការយល់ច្រឡំដោយក្នុងសារនោះដែរ បានរៀបរាប់ថា «  ថ្ងៃនេះខ្ញុំសុំនិយាយបន្តិច ហើយក៏សុំទោសទុកមុន ខ្ញុំឆ្ងល់រឿងអ្នកបង្ហោះរូបភាពទាំងនេះ ហេតុអីចូលចិត្តយករូបភាពវីដេអូអតីតកាល យកមកផុសធ្វើឲ្យបងប្អូនយល់ច្រឡំចឹង បងប្អូនមួយចំនួនគាត់មិនដឹង ច្បាស់ជាគាត់មកនិយាយមិនល្អពីក្មួយខ្ញុំទៀត និយាយរួមទៅខ្ញុំមិនចូលចិត្តចឹងទេ សូមអរគុណ ( សូមបញ្ជាក់រូបចាស់ តែអ្នកផុសថ្មីៗៗ ) »​៕

អត្ថបទដែលជាប់ទាក់ទង