តារាជើងចាស់អ្នកស្រី ច័ន្ទ តារាទី ទម្លាយថាចង់វិលទៅរស់ស្រុកកំណើតវិញ ប្រើជីវិតជាកសិករ
សិល្ប៖ តារាសម្តែងជើងចាស់អ្នកស្រី ច័ន្ទ តារាទី បានទម្លាយពីបំណងមួយ ដែលអ្នកស្រីចង់វិលត្រឡប់ទៅរស់នៅស្រុកកំណើតវិញ បន្ទាប់ពីអ្នកស្រីបានប្រឡូកក្នុងអាជីពសិល្បៈជាច្រើនឆ្នាំកន្លងមក ពោលគឺមានរយៈពេលប្រមាណជាង៤០ឆ្នាំមកហើយ ។
ដោយនៅថ្មីៗកន្លងទៅបានឃើញអ្នកស្រី ច័ន្ទ តារាទី ជាតារាសម្តែងដ៏ល្បីល្បាញនៅទសវត្សន៍ឆ្នាំ៨០ និងឆ្នាំ៩០ បានបង្ហោះរូបភាពចំនួន៤សន្លឹក និងបង្ហាញពីទិដ្ឋភាពជីវភាពរស់នៅបែបស្រុកស្រែចម្ការ រួចភ្ជាប់ជាមួយសំណេរថា«ប្រើជីវិតជាមួយសិល្បៈអស់រយៈពេលជាង៤៣ឆ្នាំ ចុងក្រោយក៏វិលត្រឡប់មកស្រុកកំណើតវិញ ប្រើជីវិតជាកសិករដូចដើម» តាមរយៈសំណេរខាងលើនេះ អាចសបញ្ជាក់បានថា អ្នកស្រី ច័ន្ទ តារាទី ទំនងជាចង់បញ្ចប់អាជីពជាអ្នកសិល្បៈហើយ ដោយអ្នកស្រី នឹងវិលទៅរស់នៅស្រុកកំណើត ដើម្បីរស់នៅបែបស្រុកស្រែចម្ការវិញ ។
គួរបញ្ជក់ផងដែរថា អ្នកស្រី ចាន់ តារាទី គឺជាតារាភាពយន្តជើងចាស់ដែលធ្លាប់បានសិក្សានៅសាលាវិចិត្រសិល្បៈ និងមានព្រឹទ្ធាចារ្យ ឆេង ផុន ជាអ្នកបង្ហាត់បង្រៀន។