មកដឹងពីទីតាំង និងពេលវេលាសម្រាប់ចូលរួមទស្សនាការសម្តែងល្ខោន និងសិល្បៈទស្សនីយភាព ព្រឹត្តិការណ៍ «រំលឹកគុណអង្គរ»
សិល្ប៖ ដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២)អាជ្ញាធរជាតិអប្សរា សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំប្រារព្ធពិធី «រំលឹកគុណអង្គរ»ដែលមានការសម្តែងល្ខោន និងសិល្បៈទស្សនីយភាពជាច្រើនទម្រង់នាងពេលរាត្រី រយៈពេលពេល ៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ។
បើយោងតាមរយៈសេចក្តីជូនដំណឹងរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីការសម្តែងល្ខោន និងសិល្បៈទស្សនីយភាពនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍“រំលឹកគុណអង្គរ” ប្រចាំឆ្នាំ២០២៣ ដោយអជ្ញាធរជាតិអប្សារ បានរៀបចំការសម្តែងទស្សនីយភាពនៅតាមទីតាំងទាំងនេះ។
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង (៦ល្ងាច – ១០យប់)
_ មានព្រឹត្តិការណ៍សម្តែងសិល្បៈល្ខោន យីកេមហាជន នៅបរិវេណផ្នែកខាងត្បូងនៃប៉ាវីសអង្គរវត្ត។
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង (៦ល្ងាច – ១០យប់)
_ មានព្រឹត្តិការណ៍ “រាត្រីចងចាំលើកទី៤” នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ។
នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០២៣ វេលាម៉ោង (៦ល្ងាច – ១០យប់)
_ មានការសម្តែងសិល្បៈ ល្ខោនស្បែកធំ នៅបរិវេណផ្នែកខាងត្បូងនៃប៉ាវីសអង្គរវត្ត។
_ និងនៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ៖ មានការសម្តែងសិល្បៈចម្រុះ និងការសម្តែងសិល្បៈ ល្ខោនបុរាណពោលស្រី។
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង (៦ល្ងាច – ១០យប់)
_ មានការសម្តែងល្ខោនខោល រឿងរាមកេរ្តិ៍ ឈុត “ចម្បាំងកុម្ផិការណ៍” នៅបរិវេណផ្នែកខាងត្បូងនៃប៉ាវីសអង្គរវត្ត។
_ ការបង្ហាញក្បាច់គុនបុរាណខ្មែរ ដែលនឹងប្រព្រឹត្តទៅចំនួន ២ថ្ងៃ (ថ្ងៃទី១៦-១៧) នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ។
ចំពោះព្រឹត្តិការណ៍«រំលឹកគុណអង្គរ»នេះដែរ គឺបងប្អូនអាចចូលរួមទស្សនាដោយសេរី នាថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ នៅបរិវេណព្រះលានជល់ដំរី ទឹកដីអង្គរ ខេត្តសៀមរាប៕
ប្រភព និងរូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង រាត្រីចងចាំ