មានរឿងអ្វីបានជានៅសុខៗ អ្នកនាង គង់ ចាន់ស្រីមុំ បង្ហោះសារបែបនេះ ?



សិល្ប៖
នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ នេះ អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាសម្ដែង និងជាពិធីការិនី ហើយក៏ជាអ្នកជំំនួញអនឡាញដ៏ល្បីល្បាញមួយរូបបានធ្វើឲ្យមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ ក្រោយអ្នកនាងបានបង្ហោះសារមួយនៅលើគណនី Facebook របស់អ្នកនាងដែលចង់នៅជាខ្លួនឯង និងប្រើជីវិតមួយនេះឲ្យមានន័យ ក្រោយអ្នកនាងបានលះបង់ដើម្បីគេរហូត ប៉ុន្តែភ្លេចគិតពីខ្លួនឯង ។

ក្នុងនោះដែរអ្នកនាង គង់ ចាន់ស្រីមុំ ក៏បានភ្ជាប់មកជាមួយសារដោយរៀបរាប់ថា ” ចាប់ពីពេលនេះទៅខ្ញុំនឹងរស់បែបខ្ញុំ មិនចាំបាច់កែប្រែខ្លួនឯងដើម្បីអ្នកណាព្រោះកន្លងមកខ្ញុំល្អជាមួយគេ លះបង់ដើម្បីគេរហូតភ្លេចគិតខ្លួនឯង..ខ្ញុំចង់ប្រើប្រាស់ជីវិតមួយនេះអោយមានន័យ…ធ្វើអ្វីដែលខ្លួនឯងធ្វើហើយសប្បាយចិត្ត…អ្នកណាទទួលបានក៏អរគុណ អ្នកណាទទួលមិនបានក៏ខ្ញុំមិនខឹង ” ។

ក្រោយបានឃើញបែបនេះហើយក៏មានអ្នកគាំទ្ររបស់តារាស្រីរូបនេះជាច្រើន បានចូលទៅបញ្ចេញមតិលើកទឹកចិត្តដល់ Idolរបស់ខ្លួនឲ្យធ្វើតាមបេះដូងថែមទៀតផង ព្រោះនាពេលកន្លងមកពុំសូវដែលបានឃើញតារាស្រីរូបនេះបង្ហាញថាខ្លួនមានទុកកង្វល់នោះទេ ដែលភាគច្រើនគេឃើញអ្នកនាងបង្ហាញនូវភាពសប្បាយរីករាយ និងប្រើជីវិតរស់នៅយ៉ាងមានសុភមង្គល ៕

អត្ថបទដែលជាប់ទាក់ទង