ព្រះគុណម្ចាស់ កាវីន អាចនឹងវិលចូលសិល្បៈវិញក្រោយ បួសសងគុណ និងកាន់ទុក្ខអ្នកម្តាយគ្រប់គម្រប់ខួប១០០ ថ្ងៃ រួច



សិល្ប៖
ក្រោយអ្នកម្ដាយបានទទួលមរណភាពហើយ ធ្វើឲ្យអតីតតារាសម្ដែងលោក កាវីន បានជួបទុក្ខធំ និងសម្រេចចិត្តបួសអស់រយៈពេលជាច្រើនខែ ដើម្បីសងគុណ និងកាន់ទុក្ខអ្នកម្តាយ ជាមួយគ្នានោះអ្នកគាំទ្រក៏ទន្ទឹងរង់ចាំមើលផងដែរថា លោក កាវីន អាចនឹងត្រឡប់មកជាគ្រហស្ថចូលរួមក្នុងសម្ដែជាថ្មីដែរទេ ខណៈកន្លងមកព្រះគុណម្ចាស់ កាវីន ក៏ធ្លាប់បានបង្ហោះសារនៅលើគណនី Facebook របស់លោកថា នឹងលាចាកសិក្ខាបទវិលចូលសិល្បៈវិញនៅពេលឆាប់ៗនេះហើយ និងនៅថ្មីៗនេះដែរ ព្រះគុណម្ចាស់ ទើបតែបង្ហោះសារថ្មីមួយទៀតថា ” សូមឲ្យមានការងារធ្វើច្រើនជួបគ្នាការងារវិលចូលសិល្បៈវិញឆាប់ៗខាងមុននេះ “។

ដោយនៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៣ នេះ ព្រះគុណម្ចាស់ កាវីន ក៏បានបង្ហោះរូបភាចំនួន ៦សន្លឹក និងភ្ជាប់មកជាមួយសារនៅលើគណនីFacebook របស់លោកអំពីកម្មវិធីបុណ្យគម្រប់ខួប១០០ ថ្ងៃ របស់អ្នកម្ដាយ និងបង្ហាញពីអារម្មណ៍ដែលនៅសោកសៅមិនទាន់ស្រាកស្រាន្តនៅឡើយនៅទេ ដោយក្នុងនោះលោកក៏បានរៀបរាប់ថា ” ថ្ងៃស្អែក ថ្ងៃអាទិត្យ ទី១៧ ជាថ្ងៃគម្រប់ខួប100ថ្ងៃ នៃការបាត់បង់កែវភ្នែកទាំងគូររបស់ខ្ញុំគឺបាត់បង់វត្តមានអ្នកម្តាយកំសត់របស់ខ្ញុំដែលស្រលាញ់ស្មើជីវិត លែងមាននៅលើលោកនេះទៀតហើយ សូមឲ្យម៉ាក់រួចចាកទុក្ខ បដិសន្ធិនៅទេវលោកសួរ៍ ។

គួរបញ្ជាក់ផងដែរថា កម្មវិធីបុណ្យគម្រប់ខួប១០០ ថ្ងៃរបស់អ្នកម្តាយ ព្រះគុណម្ចាស់ កាវីន នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៣ នៅវត្តសុវណ្ណស្លាកែត ដោយព្រះគុណម្ចាស់ ក៏បានអញ្ជើញញាតិញោមជិតឆ្ងាយដែលរាប់អានព្រះគុណម្ចាស់ នឹងម្តាយ ចូលរួមក្នុងកម្មវិធីបុណ្យរបស់អ្នកម្តាយផង ៕

អត្ថបទដែលជាប់ទាក់ទង