អ៊ីន លក្ខិណា ត្រូវបានអញ្ជើញឲ្យចូលរួមបង្ហាញម៉ូដក្នុងកម្មវិធីដ៏ល្បីមួយនៅវៀតណាម​



សិល្ប៖
អ្នកគាំទ្រ និងតាមដានវិស័យបវរកញ្ញា ច្បាស់ជាបានស្គាល់ហើយពីបវរកញ្ញាសម្បុស្រអែមស្រស់ អ៊ីន លក្ខិណា ដែលមានភាពលេចធ្លោខ្លាំងទាំងក្នុងអំឡុងពេលប្រកួត និងមកដល់នាពេលបច្ចុប្បន្ន តាមរយៈសមត្ថភាព ក៏ដូចជាទេពកោសល្យ និងបទពិសោធន៍ជាច្រើនឆ្នាំរបស់កញ្ញាដែលប្រឡូកចូលវិស័យបវរកញ្ញានេះ ។

ខណៈនៅពេលថ្មីៗនេះក៏ទទួលបាននូវដំណឹងដ៏រំភើបមួយថា អ៊ីន លក្ខិណា ត្រូវបានអញ្ជើញឲ្យចូលរួមបង្ហាញម៉ូដក្នុងកម្មវិធីដ៏ល្បី Model Asian គ្រប់ខួប ២៥ ឆ្នាំនៅប្រទេសវៀតណាម នាដើមឆ្នាំ ២០២៤ ខាងមុខនេះ ដោយក្នុងនោះដែរក៏មានការចូលរួមពីតារាបង្ហាញម៉ូដល្បីៗ មកពីបណ្ដាប្រទេសជុំវិញអាស៊ានទៀតផង។

គួររំឮផងដែរថា នៅក្នុងឆ្នាំ ២០២៣ នេះ បវរកញ្ញា អ៊ីន លក្ខិណា ក៏ទទួលបានជ័យលាភីលំដាប់រងទី ២ ពីការប្រកួតកម្មវិធី Miss Grand Cambodia 2023 ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង