កក្ដដា សុភ័ណ្ឌ នឹងចូលរួមប្រឡងបវរកញ្ញាភេទទីបី ម្ដងទៀតនៅឆ្នាំ ២០២៤



សិល្ប៖
កាលពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅ កក្ដដា សុភ័ណ្ឌ បានធ្វើឲ្យមហាជនអ្នកលេងនៅលើបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍ ក្រោយបានឃើញការបង្ហោះសារ និង រូបភាព នៅលើគណនីឲ្យបានដឹងថា បវរកញ្ញាភេទទីបីរូបនេះ នឹងចូលរួមប្រលងក្នុងកម្មវិធី Miss Queen Cambodia ម្ដងទៀតនៅឆ្នាំ ២០២៤ និងភ្ជាប់មកជាមួយ Comment នៅខាងក្រោម Postថា «អូនសុំកក់ Top5 ហើយ នឹងជួបគ្នាឆាប់ៗនេះ »។

ក្រោយបានឃើញការបង្ហោះរូបភាព នឹងបញ្ជាក់ថា ត្រៀមចូលរួមប្រលងម្ដងទៀតបែបនេះ ក៏មានអ្នកគាំទ្ររបស់ កក្ដដា សុភ័ណ្ឌ ចូលទៅ Comment និងលើកទឹកចិត្ត Idol ថែមទៀតផង ក្នុងនោះក៏មានអ្នកគាំទ្រម្នាក់បានលើកឡើងថា «ប្រឹងសម្រកទៀតម៉ាកដើម្បីក្ដីស្រម៉ៃ » ។

គួរបញ្ជាក់ផងដែរថា កក្ដដា សុភ័ណ្ឌ ធ្លាប់បានចូលរួមប្រលងក្នុងកម្មវិធី Miss Queen Cambodia 2023ម្ដងរួចហើយ ដែលតំណាងឲ្យខេត្តបន្ទាយមានជ័យ ខណៈពេលនោះទទួលបានលទ្ធផលត្រឹមតែ Top 8 បើទោះបីជាយ៉ាងនេះក្ដីក៏ កក្ដដា សុភ័ណ្ឌ មិនបោះបង់ចោលក្ដីស្រមៃរបស់ខ្លួននោះទេ ដោយត្រឡបមកប្រលងជាថ្មីព្រមទាំងកក់ Top5 ទុកសម្រាប់ការប្រលង Miss Queen Cambodia 2024 នាពេលខាងមុខនេះថែមទៀតផង។

អត្ថបទដែលជាប់ទាក់ទង