នាយ ពាក់មី ចេញមកនិយាយ ៤ ធំៗដែលទាក់ទង នឹងផ្ការីកគ្រប់រដូវ
សិល្ប៖ កាលពីយប់ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២៤ កន្លងទៅ លោក ចែម ចាន់រ៉ា ហៅ ពាក់មី ដែលជាតារាកំប្លែង និងជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ បានចេញមកឡាយនិយាយទាក់់ទង នឹងក្រុមបាល់ទាត់របស់ខ្លួន ក្រោយផ្ទុះរឿងក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ ត្រូវបែកបាក់ក្រុម ។
ក្នុងនោះ លោក ពាក់មី ក៏បានលើកឡើងចំនួន ៤ ចំណុចធំៗរួមមាន ៖
- ការបង្កើតក្រុម និង ស្នាដៃកន្លងមក
- ដើមហេតុដែលធ្វើឲ្យក្រុមត្រូវបែកបាក់
- ស្វាគមន៍ កីឡាករចូលថ្មី ចំនួន ៦ នាក់
- និងគោលដៅទៅថ្ងៃមុខ របស់ផ្ការីកគ្រប់រដូវ
ជាមួយគ្នានោះលោក ពាក់មី បានរៀបរាប់ថា ចំពោះការបង្កើតក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ ដំបូងគឺលោកគ្រាន់តែចង់លេងបែប បែកញើសធម្មតា និងដើម្បីសុខភាពប៉ុណ្ណោះ ប៉ុន្តែក៏ទទួលបានការគាំទ្រច្រើនពីមហាជន ទើបធ្វើឲ្យក្រុមបាល់ទាត់របស់លោកមានឈ្មោះល្បីបែបនេះ រីឯស្នាដៃដែលក្រុមបានកសាងកន្លងមកមានដូចជា ជួយមន្ទីពេទ្យគន្ធបុប្ផា ៧៧៧៧ ដុល្លា នៅខេត្តកំពង់ស្ពឺ ១ ម៉ឺនដុល្លា មណ្ឌលកុមារកំព្រានៅខេត្តព្រៃវែង ១ ម៉ឺនដុល្លា និងបានជួយដល់អាយុជីវិត លោក ហួត សុគន្ធា ជាអតីតកីឡាករជម្រើសជាតិថែមទៀងផង។
ចំពោះមូលហេតុដែលធ្វើឲ្យក្រុមត្រូវបែកបាក់គ្នាក៏ព្រោះតែ ក្រុមបាល់ទាត់របស់លោកបានទៅលេងនៅខេត្តព្រៃវែង ហើយលោក ហេង ឡុង ក៏បានទៅចូលរួមដែរ លុះពេលត្រឡប់មកជាការប្រកួតវិញ លោក ហេង ឡុង ដែលជាប្រធានសមាគន៍សិល្បៈ ក៏ចង់បង្កើតក្រុមបាត់ទាត់មួយដែរ និងបានហៅកីឡាករប៉ុន្មាននាក់ ក្នុងក្រុម ផ្ការីកគ្រប់រដូវ ទៅពិភាក្សាគ្នា ដើម្បីបង្កើតក្រុមថ្មីមួយ ដោយបានអូសសមាជិកក្រុមរបស់លោក ទៅទាំងអស់ ដែលធ្វើឲ្យលោក មិនសប្បាយចិត្តទើបសម្រេចចិត្តទៅនិយាយជាមួយលោក ហេង ឡុង ក្រោយនិយាយគ្នាដឹងរឿងហើយនោះ លោក ហេង ឡុង ក៏បានសម្រេចចិត្តរំសាយក្រុមនោះវិញរួចហើយដែរ ។
ហើយកីឡាករថ្មីចំនួន ៦ នាក់ ដែលចូលជាសមាជិក ក្រុមផ្ការីកគ្រប់រដូវ រួមមាន លោក កាន់ ម៉េងហុង ,អេ អាំម៉ារីន ,ម៉ឺន មេឃា ,ឈឿន ល្វៃ ,រឿង សោភណ្ឌ និង ធឿន ធារ៉ា ចំពោះគោលដៅបន្ត លោក ពាក់មី នឹងបន្តលេងដើម្បីរកសប្បុរសធម៌ ជួយដល់កុមារកំព្រា និងចង់ទៅលេងនៅខេត្តសៀមរាប ដោយរកប្រាក់ឧបត្ថម្ភចំនួន ១ ម៉ឺនដុល្លាជួយដល់ មន្ទីពេទ្យកុមារអង្គរផងដែរ ៕