Davit Han អ្នកចម្រៀង Cover ដែលកំពុងមានឈ្មោះបោះសំឡេងខ្លាំង បង្ហើបតម្រុយចង់ប្រឡងចម្រៀង ត្រូវបាន Fan គាំទ្រយ៉ាងពេញទំហឹង !



សិល្ប៖
លោក Davit Han គឺជាអ្នកចម្រៀង Cover មួយរូបដែលកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនយុវវ័យ ពិតណាស់លោកត្រូវបានមហាជនជាច្រើនបានស្គាល់លោកតាមរយៈការច្រៀង Cover បទល្បីៗជាច្រើនដូចជាបទ ( ពេលវេលាមិនសាកសម , នាងយំ ,ចងចាំ,មនុស្សបែកគ្នាហើយអាចជួបគ្នាវិញទ ) និងបទCover ជាច្រើនទៀតដែលលោកបានលើកយកមកច្រៀង ដោយត្រូវបានអ្នកគាំទ្រចូលទៅស្តាប់ជាច្រើនលានដង ទាំងនៅលើ YouTube , Facebook និងជាពិសេសនៅលើបណ្ដាញសង្គម Tiktok ។

ស្រាប់តែនៅពេលថ្មីៗនេះដែរ អ្នកចម្រៀង Cover ល្បីឈ្មោះរូបនេះបានបង្ហើបពីតម្រុយ ចង់ចូលរួមប្រឡងចម្រៀងនៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ហង្សមាស គឺកម្មវិធី Beat The Best រដូវកាលពីទី ២ ជាកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកដែលមានតារាចម្រៀងប្រុស ស្រីប្រចាំផលិតកម្ម ហង្សមាស ទាំងបួនរូបធ្វើជាគណៈកម្មការរួមមាន ឆន សុវណ្ណារាជ ,ពេជ្រ សោភា ,ផន ស្រីខួច និង សួស វីហ្សា ។ ជាមួយការបង្ហើបពីតម្រុយចង់ចូលរួមប្រឡងចម្រៀងរបស់លោក Davit Hanនេះក៏ត្រូវបានមហាជនអ្នកគាំទ្ររបស់លោកជាច្រើនបានចូលទៅ Comment លើកទឹកចិត្តឲ្យលោកចូលរួ​មប្រឡង និងចូលរួមគាំទ្រ ១០០ភាគរយថែមទាំងរង់ចាំ Support ក្នងអំឡុងពេលលោកប្រឡងថែមទៀតផង ។

យ៉ាងណាមិញម្ចាស់ពាន Beat The Best រដូវកាលទី ១ លោក សួ វិចិត្រ ដែលកើតចេញពីអ្នកចម្រៀង Cover ដែរនោះ ក៏បានបង្ហោះសារផ្ដាំផ្ញើទៅកាន់អ្នកជំនាន់ក្រោយដែលមានបំណងចង់ចូលរួមប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកនេះថា« បេក្ខជនដែលចង់ចូលរួមប្រឡង Beat The Best មិនត្រឹមតែមានសម្លេងនិងរូបសម្រស់ទេ យ៉ាងណាត្រូវមានវិន័យល្អ គោរពពេលវេលានោះអ្នកនឹងសំណាងល្អក្នុងការប្រឡង »​ ទន្ទឹមគ្នានេះដែរអ្នកគាំទ្ររបស់អ្នកចម្រៀង Cover លោក Davit Han ក៏កំពុងរង់ចាំមើលផងដែរ ថាតើលោកអាចនឹងមានវាសនាក្លាយជាម្ចាស់ពាន Beat The Best ដូចលោក សួ វិចិត្រ ដែលកើតចេញពីអ្នកចម្រៀង Cover​ ដូចគ្នានោះដែរឬយ៉ាងណា ៕

អត្ថបទដែលជាប់ទាក់ទង