ដំណឹងល្អ ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាមួយគ្រូពេទ្យមកពីប្រទេសបារាំង នឹងផ្ដល់ការព្យាបាល វះ-កាត់ជំងឺសួតជូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែវិច្ឆិកានេះ

នេះជាដំណឹងល្អមួយសម្រាប់ប្រជាពលរដ្ឋដែលមានជំងឺ សួត អាចទៅទទួលការព្យាបាល និងវះ-កាត់នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតបាន ។

កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថាមជ្ឈមណ្ឌលឯកទេសជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង AIR Khmerនឹងផ្ដល់ជូនការពិនិត្យពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត (វិបត្តិផ្លូវដង្ហើម ស្ទះផ្លូវដង្ហើមពេលគេង រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ហើមសួត ដុំសាច់ក្នុងសួត )ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ដូច្នេះហើយចំពោះអ្នកដែលមានជំងឺដូចដែលមន្ទីរពេទ្យបានបញ្ជាក់ខាងលើ​ កុំភ្លេចទៅទទួលការព្យាបាលឲ្យបានគ្រប់ៗគ្នាណា ៕

 

អត្ថបទដែលជាប់ទាក់ទង