កុំឲ្យរំលង! នៅពាក់កណ្ដាលខែមីនានេះនៅសៀមរាបមានពិធីបុណ្យទន្លេរយៈពេល ៣ ថ្ងៃជាប់គ្នា
នៅពាក់កណ្ដាលខែមីនានេះនៅខេត្តសៀមរាប នឹងមានព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ “ ដែលរៀបចំឡើងនៅខេត្តសៀមរាប ក្រោមកិច្ចសហការពីក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត និងក្រសួងពាក់ព័ន្ធក្នុងការរៀបចំឡើងបុណ្យមួយនេះឡើង ។
ចំពោះពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នេះដែរ មានរយៈពេលបីថ្ងៃជាប់គ្នាគឺចាប់ពីថ្ងៃ១៥-១៦-១៧ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ដូច្នេះសូមបងប្អូនកុំភ្លេចទៅលេងកម្សាន្ត ដើម្បីទទួលបានបទពិសោធន៍ថ្មី ក៏ដូចជាចូលរួមក្នុងការលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកផងដែរ ។
ពិតណាស់សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ នឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរណ៍ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប រួមទាំងបណ្តាខេត្តតាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជំរុញការផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ។
គួរបញ្ជាក់ថា ពិធីបុណ្យទន្លេ គឺត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាមបណ្តាខេត្តនានាចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ តែបានផ្អាករយៈពេល២ឆ្នាំ ពោលគឺក្នុងឆ្នាំ២០២១និង២០២២ដោយសារតែវិបត្តិជំងឺកូវីត១៩ ដោយឡែកនៅឆ្នាំ២០២៤នេះវិញ គឺជាឆ្នាំទី៨ហើយនៃពិធីបុណ្យទន្លេ ដែលនឹងប្រារព្ធឡើងក្នុងខេត្តសៀមរាប៕
ប្រភព ៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប