ដំណឹងល្អ អុំទូកនៅតាខ្មៅបានកំណត់តម្លៃផ្ញើម៉ូតូឡានជាកំហិត ដោយម៉ូតូមានតម្លៃត្រឹមតែ ១០០០រៀលប៉ុណ្ណោះ !

អស់ក្ដីបារម្ភរឿងឡើងថ្លៃផ្ញើម៉ូតូឡានទៀតហើយ ខណៈកាលពីពេលថ្មីៗនេះផេកផ្លូវការរបស់មហាគ្រួសារតាខ្មៅ បានបង្ហោះជូនដំណឹងល្អមួយសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានគម្រោងទៅលេងកម្សាន្ត និងទស្សនាការប្រណាំងទូកនៅតាខ្មៅឱ្យបានដឹងថា តម្លៃផ្ញើម៉ូតូឡានបានដាក់ជាកំហិត ដោយម៉ូតូមានតម្លៃត្រឹមតែ ១០០០រៀលប៉ុណ្ណោះ ។

បើយោងតាមសារទាំងស្រុងរបស់ផេក មហាគ្រួសារតាខ្មៅបានរៀបរាប់ថា សេចក្តីជូនដំណឹងបន្ទាន់មហាគ្រួសារតាខ្មៅមានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកស្នេហាកីឡាប្រណាំងទូក ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលអញ្ជើញមកពីគ្រប់ទិសទីតាមរាជធានីខេត្តនានា ដើម្បីចូលរួមអបអរសាទរពិធីប្រណាំងទូកក្រុងតាខ្មៅទាំងអស់ឲ្យបានជ្រាបថារដ្ឋបាលក្រុងតាខ្មៅ រដ្ឋសង្កាត់តាខ្មៅ បានកំណត់តម្លៃផ្ញើម៉ូតូឡានជាកំហិត ម៉ូតូ ១០០០រៀល តែប៉ុណ្ណោះ ។

និងបានបន្ថែមថា បើសិនជាមានទីតាំងណាយកថ្លៃលើសកំណត់ខាងលើសូមបងប្អូនទាក់ទងរាយការណ៍មកតាមរយៈលេខទូរស័ព្ទ 096 85 30 020 (តេឡេក្រាម) យើងខ្ញុំនឹងធ្វើការចុះទៅណែនាំនិងបិទទីតាំងនោះភ្លាម ៕

អត្ថបទដែលជាប់ទាក់ទង