ល្ងាចនេះ​ ! នឹងមានការ​​បា.ញ់​កាំ​ជ្រួច​នៅ​មុខព្រះ​បរមរាជវាំង ដើម្បីអបអរសាទរ​ខួប ៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​កម្ពុជា-ជប៉ុន


នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ​នេះ កម្ពុជា-​ជប៉ុន នឹង​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា-​ជប៉ុនដែល​ នឹង​រៀបចំ​ឡើង​នៅ​មាត់ទន្លេ​ជិត ព្រះ​បរមរាជវាំង ក្រោម​កិច្ចសហការ រវាង​សមាគម​ជប៉ុន​កម្ពុជា JCAជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

ការ​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ជប៉ុន​នេះ ក្នុង​គោលបំណងពង្រឹង​កិច្ច​សហប្រតិបត្តិការ​និង​រឹតចំណង​សាមគ្គីភាព ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ ។

ក្នុងពិធី​នេះដែរ ​មាន​ទាំង​ការ​បាញ់​កាំជ្រួច ការ​សម្ដែង​សិល្បៈ​ដែល​បង្ហាញ​ពី​វប្បធម៌ អរិយធម៌​របស់​ប្រទេស​ជប៉ុន និង​កម្មវិធី​ផ្សេង​ៗ​ទៀតដោយចាប់ផ្ដើមពីវេលាម៉ោង ៧: ០០ ដល់ម៉ោង ៨ : ១០ នាទីយប់ ៕

អត្ថបទដែលជាប់ទាក់ទង