ម៉ៃសុគន្ធ លើកឡើងថាបទ “20 Out Now”របស់ ទេព ពិសិដ្ឋ គឺយកឆ្អឹងបទដើមពីបទមួយនេះ
សិល្ប៖ ពិតណាស់ចំពោះបទច្រៀងដែលមានចំណងជើងថា ” 20 Out Now”ដែលច្រៀងរួមគ្នាដោយតារាវ័យក្មេងលោក ទេព ពិសិដ្ឋលោក Ricky ,Chanty និង NPN គឺពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងត្រូវបានលើកយកមកចម្រៀងក្នុងកម្មតូចធំនានាថែមទៀត តាមរយៈបទចម្រៀងមួយបទនេះ និងបទចម្រៀងជាច្រើនទៀតរបស់ ទេព ពិសិដ្ឋដែលកំពុងតែទទួលបានសន្ទុះនៃការគាំទ្រខ្លាំងនោះ ក៏ត្រូវបានគេចាត់ទុកថាតារាចម្រៀងវ័យក្មេងរូបនេះ គឺជាគ្រប់ពេជ្រមួយនៅក្នុងផលិតកម្មហង្សមាសផងដែរ ។
ងាកមកលោក ម៉ៃ សុគន្ធ វិញក៏បានឡើងជុំវិញបទចម្រៀងដែលទទួលបានការគាំទ្រខ្លាំងរបស់ តារាចម្រៀងលោក ទេព ពិសិដ្ឋ ថា ” ស្មានថា 20 out now ជាបទ Original Song តាមពិត យកឆ្អឹងបទដើមរបស់ អ្នកស្រី សូ សាវឿន មក ថែមល្បោយសោះ “និងបានភ្ជាប់មកជាមួយវីដេអូចម្រៀងរបស់ អ្នកស្រី សូ សាវឿន ដែលមានចំណងជើងថា ” ទឹកមាននិស្ស័យ ” ថែមទៀតផង ៕
យ៉ាងណាមិញចំពោះបទ “20 Out Now” នេះកាលពីពេលកន្លងទៅក៏ត្រូវបានគេយកទៅច្រៀង Cover ជាច្រើន ក្នុងនោះក៏មានអ្នកនាងខាត់ សួស្ដី បានកែច្នៃប៉ារ៉ូលច្រៀងទៅជាចង្វាក់សារ៉ាវាន់ ទទួលបានការចាប់អារម្មណ៍ និងការចូលមើលរហូតទៅដល់ ១លានដងក្នុងរយៈត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ។