ទស្សនីយភាពល្ខោននិយាយរឿង “ផ្កាស្រពោន” បានត្រឡប់មកបង្ហាញវត្តមានឡើងវិញហើយ !
សិល្ប៖ បើយោងតាមរយៈការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៤ បានឲ្យដឹងថា នឹងមានការសម្ដែងផ្ទាល់រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២-៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីនៅសាលសន្និសីទចតុម្មុខដោយសារមានសន្ទុះនៃការគាំទ្រ និងសំណូមពរពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ដូចនេះ នាយកដ្ឋានសិល្បៈ ទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសហការជាមួយ ស.ស.យ.ក វិស័យវប្បធម៌ និងវិចិត្រសិល្បៈរួមជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ ដើម្បីរៀបចំទស្សនីយភាពល្ខោននិយាយ រឿងផ្កាស្រពោន ឡើងវិញ ។
ចំពោះការសម្ដែងនូវទស្សនីយភាពល្ខោននិយាយរឿង “ផ្កាស្រពោន” នេះដែរ គឺចាប់ផ្ដើមពីម៉ោង ៥ : ៣០ នាទីល្ងាចតទៅ ហើយសម្រាប់សំបុត្រចូលរួមទស្សនាមានតម្លៃ ៤០០០០ រៀល និង ២០០០០ រៀល ។
សូមរំឭកថា រឿង “ផ្កាស្រពោន” គឺជាប្រលោមលោកដ៏មានប្រជាប្រិយមួយនៅប្រទេសកម្ពុជាជាស្នាដៃដ៏ឆ្នើមរបស់កវីនិពន្ធ នូហាច ដែលបាននិពន្ធឡើងនៅព.ស.២៤៩០ ត្រូវនឹងគ.ស.១៩៣៨ ៕
ប្រភព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ