សៃ ហ្វុន ផ្ដាំផ្ញើទៅកាន់អ្នកដែលមានបំណងចង់ចូលប្រកួតក្នុងវិស័យបវរកញ្ញា កុំបង្ហោះអ្វីលើបណ្ដាញសង្គមច្រើនពេក



សិល្ប៖
សៃ ហ្វុន ជាបវរកញ្ញាលំដាប់រងទី ១ Miss Universe 2023 ដែលមានសមត្ថភាព និងបទពិសោធច្រើនក្នុងវិស័យបវរកញ្ញានេះ ដោយ សៃ ហ្វុន​ ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Miss Queen 2022 និងតំណាងឲ្យកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិ Miss Queen International 2022ផងដែរ ។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ សៃ ហ្វុន បវរកញ្ញាលំដាប់រងទី ១ Miss Universe 2023 បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍តាមរយៈសំណេរមួយ ដែល​ជាសារដាស់តឿនដល់អ្នកដែលមានបំណងចង់ចូលរួមប្រកួតក្នុងវិស័យបវរកញ្ញា និងបានដាក់ពាក្យរួចរាល់ ក៏ដូចជាកំពុងតែត្រៀមខ្លួនចូលរួមប្រកួតថា « បងៗប្អូនៗដែលមានបំណងចង់ចូលប្រកួតនៅក្នុងវិស័យបវរកញ្ញា ឬក៏បេក្ខភាពស្ថិតនៅក្នុងការប្រកួតក្តីចូលកុំផុសអ្វីផ្ដេសផ្ដាសជៀសវាងមានបញ្ហាដល់ការប្រកួតបំណងល្អពីនាងខ្ញុំ » ជាមួយគ្នានោះក៏មានអ្នកគាំទ្ររបស់បវរកញ្ញា សៃ ហ្វុន បានបញ្ចេញមតិយល់ស្របជាមួយការលើកឡើងរបស់បវរកញ្ញា សៃ ហ្វុន ដូចគ្នា។

គួរឲ្យកត់សម្គាល់ផងដែរ បច្ចុប្បន្នប្រទេសកម្ពុជា កំពុងតែរីកចម្រើនខ្លាំងទៅលើវិស័យបវរកញ្ញា និងមានការគាំទ្រច្រើនមិនចាញ់ប្រទេសជិតខាងប៉ុន្មាននោះទេ ខណៈនៅដើមឆ្នាំ ២០២៤ នេះក៏មានកម្មវិធីប្រកួតបវរកញ្ញាស្វែងរកបេក្ខភាពបណ្ដើរៗដែរហើយ ដើម្បីត្រៀមបង្ហាញខ្លួនក្នុងការប្រកួតជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង