ខៀវ សានសាណា ញញឹមបិទមាត់មិនជិតក្រោយបានជួប វណ្ណដា



សិល្ប៖
អ្នកនាង ខៀវ សានសាណា គឺជា​ពិធី​ការិនី​ដ៏​ល្បីមួយរូប នឹង​តែងតែ​លេច​មុខ​នៅ​ក្នុង​កម្មវិធី​តូចធំ​នានាជាច្រើន ខណៈនៅថ្មីៗនេះដែរ ​អ្នកនាង បានសម្ដែងនូវអារម្មណ៍រំភើប និងសប្បាយចិត្តជាខ្លាំងក្រោយបានជួបជាមួយតារាចម្រៀងរ៉េបដ៏ល្បីឈ្មោះនៅកមម្ពុជាគឺលោក វណ្ណដា ដែលជាតារាចម្រៀងនៅក្នុងលផិតកម្ម បារមី ។​

ជាមួយគ្នានោះ អ្នកនាង ខៀវ សានសាណា ពិធី​ការិនី​ក្នុង​កម្មវិធី 3 confession បានបង្ហោះរូបភាពជាមួយតារាចម្រៀងរ៉េប វណ្ណដា ចំនួន ៤ សន្លឹក និងបានភ្ជាប់មកជាមួយសារដែលបង្ហាញពីអារម្មណ៍ និងទឹកមុខញញឹមបិទមាត់មិនជិតរបស់ខ្លួនថា«បានជួបidolប្អូន គឺថាសប្បាយខ្លាំងតែម្តង Vann Da – វណ្ណដា» ។

ក្រោយពិធីការិនី ខៀវ សានសាណា បានបង្ហាញពីភាពរីករាយ និងស្និទ្ធស្នាលគ្នាខ្លាំងជាមួយ វណ្ណដា នោះស្រាប់មានអ្នកគាំទ្រជាច្រើនបានចូលទៅ Comment បែបលេងសើចជាមួយ Idol របស់ខ្លួនថា ពិតជាច្រណែនពិធី​ការិនី​រូប​នេះណាស់ ដែលបានឱបនិងបានស្និទ្ធស្នាលជាមួយ Idol វណ្ណដា បែបនេះ ៕

អត្ថបទដែលជាប់ទាក់ទង