ក្រោយបែកគ្នាជាច្រើនឆ្នាំពេលនេះ Top 3 ជំនាន់ឆ្នាំ 2015 បានជួបគ្នាជាសារថ្មី



សិល្ប៖
នៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤ នេះ តារាចម្រៀងសំឡេងផ្អែមលោក នី រតនា បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ក្រោយបានឃើញការបង្ហោះរូបភាពរបស់លោក ជាមួយអតីតបេក្ខភាពប្រឡងក្នុងកម្មវិធី Cambodia Idol រដូវកាលទី ១ និងភ្ជាប់មកជាមួយសារថា « Top 3 ជំនាន់ឆ្នាំ 2015 បងប្អូនណាខ្លះបានផ្ញើសារគាំទ្រដល់យើ​ងខ្ញុំទាំង ៣ នាក់ ?» ។

តាមរយៈការបង្ហោះសារនិង បាន​ចោទជាសំណួររបស់តារាចម្រៀងរូបនេះហើយ ក៏មានអ្នកគាំទ្ររបស់តារាចម្រៀងប្រុសទាំងបីរូប បានចូលទៅ Comment តបជាមួយ Idol វិញ ដោយមាន Fan ម្នាក់បានចូលទៅ Comment ថាជំនាន់ហ្នឹង Fan ផ្គាប់មុខបង នី រតនា តែម្តង អ្នកណានិយាយប៉ះ Idol ក៏អត់បានដែរឥឡូវក៏នៅតែ Fan ដដែល រីឯ Fan ម្នាក់ទៀតក៏បាន Comment បែបលេងសើចថា ខ្ញុំ fanបង នី រតនា តែបោះឆ្នោតឲ្យបង ម៉ៅ ហាជី ព្រោះនៅ​បាត់ដំបង​ដូចគ្នាកាលហ្នឹងក្រណាស់រកតែកាត ១ ដុល្លារមិនចង់បាន ហើយឲឡូវក៏នៅតែ fan​បង នីរតនា ។

ពិតណាស់ក្រោយឆ្លងកាត់ការប្រកួតជាច្រើនខែ និងបានរកឃើញម្ចាស់ពានរង្វាន់គឺបានទៅលើលោក នី រតនា ហើយនោះ ដោយលោកក៏បានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសផងដែរ ចំណែកឯលោក សៅ ឧត្តម វិញបើទោះបីជាមិនទទួលបានជោគជ័យក្នុងការប្រឡងក្ដី ប៉ុន្តែលោកក៏បានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសមួយរូបផងដែរ ដោយឡែកលោក ម៉ៅ ហាជី វិញលោកក៏បានទៅធ្វើជាតារាចម្រៀងនៅក្នុងផលិត ​Town ទើបក្រោយពីចប់ការប្រកួតនោះអ្នកទាំង ៣ មិនជាបានជួបគ្នា និងថតរូបជុំគ្នាប៉ុន្មាននោះទេ ។

អត្ថបទដែលជាប់ទាក់ទង