នរណាទប់សំណើចបាន! ពូណុយ លេងមួយក្បាច់នេះអ្នកគាំទ្រចង់ដាច់ផ្ងារតែម្ដង
កាលពីពេលថ្មីៗនេះតារាកំប្លែង ពូណុយ អ្នកលេងពាក្យសម្ដីចាក់ទឹកមិនលេចធ្វើឲ្យមហាជនអ្នកគាំទ្រផ្ទុះសំណើចជាខ្លាំង ក្រោយបានទស្សនាការសម្ដែងរបស់លោក ក្នុងកម្មវិធី អ្នកជិតខាង របស់ទូរទស្សន៍ភីអិនអិន កាលពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤ កន្លងទៅ ។
បើយោងតាមរយៈវីដេអូដែលលោកបានសម្ដែងនោះ គឺបានតុបតែងខ្លួនជានារីសិ-ចស៊ី ឬហៅថាកូនឆ្មាតូច ពាក់អាវវៀលខ្នង ពាក់សំពត់ខ្លី ស្រោមដៃ ស្បែកជើង-កវែងថែមទាំងមានកន្ទុយទៀតផង អមជាមួយកាយរិការដ៏រស់រវើក និងភាពប៉ិនប្រសប់ជាមួយទឹកមុខសម្ដែងតាមបទភ្លេង ដែលធ្វើឲ្យពិធីករ ពិធីការិនី និងតារាកិត្តិយសក្នុងកម្មវិធី ផ្ទុះសំណើចទះដៃសាទរសើចផ្អើលពេញក្នុងកម្មវិធីតែម្ដង ។
ក្រោយបានឃើញនូវវីដេអូការសម្ដែង កាយរិការដ៏រស់រវើកបស់ ពូណុយ ហើយ មហាជនអ្នកគាំទ្រពិតជាផ្ទុះសំណើចជាខ្លាំង ក្នុងនោះក៏មានFan ពូណុយ បានចូលទៅ Comment បែបលេងសើចជាមួយ Idol ជាច្រើនថា ( ដូចឆ្មាពោះធំ ,2024ពូណុយកាន់តែកាច ,កូនឆ្មាតូចតែក្បាលពោះធំ , ដូចឆ្មាពុលបាយ ) ពិតណាស់ ពូណុយ គឺជាតារាកំប្លែងមួយរូបដែលតែងតែនាំយកមកនូវអ្វីៗថ្មីៗសម្រាប់សម្ដែងជូនអ្នកគាំទ្រទស្សនាសើចសប្បាយរំសាយអារម្មណ៍ ជាពិសេសអ្នកដែលកំពុងពិបាកចិត្តបានទស្សនាវីដេអូមួយនេះរបស់ ពូណុយ ហើយអាចនឹងរសាយទុក្ខកង្វល់ក៏ថាបាន៕