ពេជ្រ សោភា បានបញ្ជាក់ៗថាខ្លួនមិនដែលបែកគ្នាជាមួយលោក ឈឹម សក្ដដា ដូចអ្នកគាំទ្រមួយចំនួនបានគិតនោះទេ



សិល្ប៖
នៅរសៀលថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៤ នេះ អ្នកនាងពេជ្រ សោភា បានបង្ហោះរូបជាមួយគូដណ្ដឹងគឺលោក ឈឹម សក្ដដា និងបានភ្ជាប់មកជាមួយពាក្យក្នុងចិត្តដោយបានរៀបថា «ពូដា ដើរចូលមកពីរជីវិតខ្ញុំក្នុងពេលដែលខ្ញុំកំពុងឈឺចាប់បំផុតខ្ញុំស្ទើរតែសម្លាប់ខ្លួន អរគុណពូដែលមិនធ្វើឲ្យមនុស្សស្រីដីទៃមើលងាយខ្ញុំបានភាពស្មោះត្រង់របស់ពូគ្រប់គ្រាន់ហើយ ពូមិនចង់ឃើញខ្ញុំយំ មិនចង់ឃើញខ្ញុំគ្មានអារម្មណ៏ធ្វើការ
ពូមិនសូវរំខានខ្ញុំ តែពូតែងបារម្មណ៏ពីផ្លូវចិត្តខ្ញុំ (អរគុណមិត្តភក្តិ)ខ្ញុំធ្លាប់យំ ធ្លាប់ឈឺពូធ្លាប់ឃើញពូថាអាណិតខ្ញុំ មិនឲ្យជួបរឿងដូចមុនទេ ពូដាធ្វើបាន» ។

ក្រោយបង្ហោះរូបភាព និងសំណេរនោះមិនបានប៉ុន្មានផងត្រូវបានគាំទ្រមួយចំនួនបានចូលទៅ Commnet ថា (Idol prank សានេះបាក់ចង្កេះ fan ,តាមមិនទាន់ទេ បាក់ចង្កេះបាត់ហើយបង,ថាហើយសម្ដែងទេ
បងភាធ្វើឲ្យ Fan លែងមានទំនុកចិត្តព្រោះឥឡូវចូលចិត្តសាងរូបភាព ,តាមidolអត់ទាន់ទេ មួយរយៈនេះ Sad តាមidolហើយឥឡូវidolត្រូវគ្នាជាមួយពូដាវិញហើយ និងមានអ្នកគាំទ្រម្នាក់ទៀតបាន
លើកឡើងដែរថា ខ្ងុំលែងជឿងហើយ ធ្វើបាបផ្លូវចិត្ដខ្ងុំពេកហើយ  )។

បន្ទាប់ពីបានឃើញនូវ Comment ទាំងអស់នេះរបស់អ្នកគាំទ្រហើយ ធ្វើឲ្យអ្នកនាងពេជ្រ សោភា ក្ដៅសន្លឹកត្រចៀក និងបានចេញមកឡាយវីដេអូនិយាយបញ្ជាក់ៗច្បាស់ថា ខ្លួនមិនដែលបែកគ្នាជាមួយលោក ឈឹម សក្ដដា នោះទេ ហើយថែមទាំងបញ្ជាក់ថាខ្លួនពិតជាមានអារម្មណ៍ថាមានសុវត្ថិភាពផ្លូវចិត្តខ្លាំងណាស់ និងសប្បាយចិត្តដែលលោក ឈឹម សក្ដដា មិនធ្វើឲ្យស្រីដទៃមកមើលងាយខ្លួនបាន ៕

អត្ថបទដែលជាប់ទាក់ទង