ចប់សប្តាហ៍ទី១ ក្រុមវិសាខា ឈរនៅលើកំពូលតារាងនៃបាល់ទះ តេជោលីគ…?

ការ​ប្រកួត​បាល់ទះ​លីគ​កំពូល​កម្ពុជា ហៅ​កាត់ថា «តេជោលីគ» ​រដូវកាល​ដំបូង​បាន​ចប់​សប្តាហ៍​ទី​១ហើយ ​​ដោយ​ក្រុម​ខ្លាំង​វិសាខា​ បាន​ឈរ​លើ​កំពូល​តារាងពិន្ទុ បន្ទាប់​ពី​ធ្វើ​បាន​យ៉ាងល្អ​ជាង​គេ​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​ពីរ​លើក។

ពិតណាស់ នៅ​ថ្ងៃ​ទី​១ ក្រុម​វិសាខា ​បាន​យក​ឈ្នះ​ក្រុម​នគរ​បាល​ខេត្ត​កណ្តាល ដោយ​លទ្ធផល ៣-០ (ពិន្ទុ ២៥-១៤, ២៥-១៨ និង​២៥-១២) ហើយ​ការប្រកួត​ថ្ងៃ​ទី​២ ក្រុមខ្លាំងវិសាខា​ បាន​យក​ឈ្នះ​ក្រុម​នគរ​បាល​ខេត្ត​ពោធិ៍សាត់ ​ដោយ​លទ្ធផល ៣-០ (ពិន្ទុ ២៥-១៦, ២៥-២៣ និង ២៥-១២) បើតាម​រយៈ​លទ្ធផល​ទាំង​ពីរ​លើក​ដែល​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​គេ បាន​រុញ​ឲ្យ​វិសាខា​ បាន​ឈរ​លើ​កំពូល​តារាង។

យ៉ាងណាមិញ ក្រុម​ដែល​មិន​ទាន់​ស្គាល់​បរាជ័យ​ដូច​វិសាខា នោះ​គឺ បញ្ជាការដ្ឋាន​អង្គរ និង​ក្រសួង​មហា​ផ្ទៃ​ ដែល​ឈ្នះ​ពីរ​ប្រកួត​ដូច​គ្នា ហើយក្រុម​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ ជា​ក្រុម​មក​ពី​ខេត្ត​ដែល​ធ្វើ​បាន​ល្អ​ជាងគេ​ បន្ទាប់​ពី​ឆ្លង​កាត់​ ២​ប្រកួត​ឈ្នះ១ ​ប្រកួត និង​ចាញ់១ ​ប្រកួត ដោយ​កំពុង​ឈរ​លេខ ​​៤​ក្នុង​តារាង​ពិន្ទុ។

ដោយ​ឡែកទៅមើល ក្រុម​​​ធ្វើ​មិន​សូវ​បាន​ល្អ​ ដោយ​ត្រូវ​បាន​ដៃ​គូ​រក​បាន​ពិន្ទុ​ច្រើន​គ្រាប់ និង​រក​បាន​ពិន្ទុពី​ដៃ​គូ​បាន​តិច ​គឺ​ក្រុម​​នគរ​បាល​ខេត្ត​កណ្តាល ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៨ (បាត​តារាង) និង​ក្រុម​នគរ​បាល​ខេត្ត​ពោធិ៍សាត់ ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៧។

គួរ​បញ្ជាក់​ផងដែរថា បន្ទាប់​ពី​ចប់​ការ​ប្រកួត​វិល​ជុំសន្សំ​ពិន្ទុ ក្រុម​លេខ​៧ និង​លេខ​៨ ​ត្រូវ​កាត់​ចោល ខណៈ​ ៦​ក្រុម​ខាង​លើ​នឹង​បន្ត​ទៅ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​លើក​ទី​២។

*លទ្ធផល​ថ្ងៃទី១ ទី១៣ ខែ​មករា ឆ្នាំ២០២៤

-បញ្ជាការដ្ឋានអង្គរក្ស ៣-0 នគរបាលព្រះសីហនុ

-ក្រសួងមហាផ្ទៃ ៣-១ នគរបាលពោធិ៍សាត់

-វិសាខា ៣-០ នគរបាលខេត្តកណ្តាល

-កងពលធំអន្តរាគមន៍លេខ៣ ២-៣ នគរបាលរាជធានីភ្នំពេញ

*លទ្ធផល​ថ្ងៃ​ទី​២ ទី​១៤ ខែមករា ឆ្នាំ​២ឥ២៤

– បញ្ជាការដ្ឋានអង្គរក្ស ៣-១ កងពលធំអន្តរាគមន៍លេខ៣

– ក្រសួងមហាផ្ទៃ ៣-១ នគរបាលរាជធានីភ្នំពេញ

– នគរបាលខេត្តកណ្តាល ០-៣ នគរបាលព្រះសីហនុ

– វិសាខា ៣-០ នគរបាលពោធិ៍សាត់៕

អត្ថបទដែលជាប់ទាក់ទង