អ្នកគាំទ្ររបស់អង់គ្លេសត្រូវបានហាមឃាត់មិនឲ្យយកផ្លែឈើចូលកីឡាដ្ឋានឡើយសម្រាប់ពានរង្វាន់ EURO 2024

អ្នកគាំទ្ររបស់អង់គ្លេសត្រូវបានហាមឃាត់មិនឲ្យយកផ្លែឈើចូលកីឡាដ្ឋានឡើយសម្រាប់ពានរង្វាន់ EURO 2024 នៅអាល្លឺម៉ង់ ថ្វីត្បិតតែផ្លែប៉ោម ឬចេកគឺជាអាហារដែលមើលទៅសមរម្យ ដែលអ្នកគាំទ្រអាចយកទៅហូបក្នុងកីឡដ្ឋានបាន ប៉ុន្តែសម្រាប់ EURO 2024 នេះសម្រាប់អ្នកដែលលួចយកផ្លែឈើចូលក្នុងកីឡាដ្ឋាន ពួកគេនឹងត្រូវបានបណ្តេញចេញពីកីឡាដ្ឋានហើយនឹងរាយការណ៍ទៅកាន់ប៉ូលីស ឬក៏ការមិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍ទាំងមូល ឬវគ្គណាមួយនៃពានរង្វាន់មួយនេះ នេះបើយោងតាម The Sun។

ការបិទការនាំយកអាហារចូលកីឡាដ្ឋាននេះគឺដើម្បី លើកមុខមាត់និងការកើនឡើងនៃការលក់សាច់ក្រករបស់អាល្លឺម៉ង់អំឡុងពេលព្រឹត្តិការណ៍មួយនេះ តម្លៃសម្រាប់សាច់ក្រកធម្មតាគឺប្រមាណ ៣.៧៧ផោន ប៉ុន្តែបើសិនជាអ្នកមានសំណាងអាចចូលទៅមើលការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ ​សាច់ក្រករបស់អាល្លឺម៉ង់នេះនឹងឡើង ១ផោនទៀតគឺ ៤.៧៧ផោន៕

អត្ថបទដែលជាប់ទាក់ទង